





រាជធានីភ្នំពេញមានផ្លូវក្រវាត់ក្រុងចំនួន៣រួចទៅហើយ ដែលកំពុងតែពង្រីកវិសាលភាពសេដ្ឋកិច្ចកាន់តែ ធំទូលាយទៅ ដល់បណ្ដាតំបន់ជាយក្រុងនានា។ ហើយនាពេលបច្ចុប្បន្ននេះ ក៏បាននឹងកំពុងតែ សាងសង់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤មួយទៀត ដែលមានប្រវែង ១៩៥ គីឡូម៉ែត្រ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ ផ្លូវខ្សែក្រវាត់ក្រុងទី៤ ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។
+ ចំពោះសក្តានុពលចំពោះខេត្តទាំង៤នេះរួមមាន៖
ឥឡូវមកដឹងពីតម្លៃដីធ្លីត្រួសៗនៅតាមផ្លូវក្រវាត់ក្រុងទី៣ ៖
បច្ចុប្បន្ននេះការទិញលក់ បានកើតមានជាហូរហែ ហើយតម្លៃដីធ្លីបានកើនឡើងតាំងពីយូរមកហើយដែល ចន្លោះពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ៤ មានតម្លៃជាមធ្យម ២០០ ទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ។
ចំណែកឯចាប់ពីផ្លូវជាតិលេខ ៣ ទៅដល់កោះអន្លង់ចិន មានតម្លៃចន្លោះពី ១៥០ ទៅ ២០០ ដុល្លារ និងចាប់ពីកោះអន្លង់ចិនទៅដល់ផ្លូវជាតិលេខ ១ មានតម្លៃជាមធ្យមពី ២៥ ទៅ ៤០ ដុល្លារ។ នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យប្រចាំក្រុមហ៊ុនឯកជនម្នាក់បានប្រាប់Business Cambodia។តម្លៃនេះបើប្រៀបនឹងរយៈពេល ២-៣ ខែកន្លងមក គឺមិនកើនឡើងទេ តែបើយើងធៀបនឹងដើមឆ្នាំ ២០១៨ គឺមានកំណើនខ្ពស់ ដោយតំបន់នៅជិតផ្លូវជាតិលេខ ១ រហូតដល់កោះអន្លង់ចិន មានកំណើនចន្លោះពី ៣០ ទៅ ៥០ ភាគរយ ខណៈតំបន់ផ្សេងទៀតមានកំណើនប្រហែល ១០-១៥ ភាគរយ។
អត្ថបទដោយ៖ ប៊ុន តារ៉ូ