សេដ្ឋីដែកថែបឥណ្ឌា បើខ្ញុំគ្មានបេះដូងសហគ្រិនទេ ខ្ញុំបោះបង់ក្តីស្រមៃតាំងពីជួបឧបសគ្គលើកដំបូងម្លេះ

លោក Lakshmi Mittal គឺជាស្ថាបនិកក្រុមហ៊ុនផលិតដែកថែប Arcelor Mittal ដែលជាក្រុមហ៊ុនផលិត និងចែកចាយដែកគ្រប់ប្រភេទធំជាងគេនៅក្នុងប្រទេសឥណ្ឌា ហើយលោកក៏ជាមហាសេដ្ឋីចំណាត់ថ្នាក់លេខ ៣ ប្រចាំឥណ្ឌាផងដែរ ដែលលោកមានទ្រព្យសម្បត្តិជាង ១៨.៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក គិតមកទល់ចុងឆ្នាំ ២០១៨ នេះ។ លោក Lakshmi Mittal គឺជាសហគ្រិនម្នាក់ដែលមានចិត្តរឹងមាំ ប្រៀបដូចជាដែកថែបដែលលោកផលិតនោះដែរ ពីព្រោះលោកធ្លាប់និយាយថា ខ្ញុំរកស៊ីជាអ្នកលក់ដែក ដូច្នេះទឹកចិត្តខ្ញុំក៏រឹងមាំមិនចាញ់ដែកនោះទេ ហើយលោកប្រកាន់គោលជំហរបែបនេះគឺតាំងតែពីលោកចាប់ផ្តើមអាជីវកម្មនេះមកម្លេះ ។

រំលឹកកាលដែលលោកចាប់ផ្តើមដំណើរការ អាជីវកម្មនេះបានរយះពេល ៥ ឆ្នាំអាជីវកម្មរបស់ លោកជួបនិងបញ្ហារដ៏ធំមួយគឺរដ្ឋាភិបាលឥណ្ឌាបានតំឡើងពន្ធនាំចូលវត្ថុធាតុដើមសំរាប់ផលិតដែក​​ស្ទើមួយទ្វេជាពីរ និងសេដ្ឋកិច្ចប្រទេសឥណ្ឌានៅក្នុងឆ្នាំនោះក៏ធ្លាក់ចុះផងដែរ ដែលបណ្តាលអោយអតិថិជនមានការធ្លាក់ចុះជាខ្លាំង ។ ស្ថិតនៅក្នុងស្ថានភាពបែបនេះរោងចក្រផលិតដែករបស់លោកក៏ជួបនិងវិប្បត្តិខាងហិរញ្ញវត្ថុ ដោយគ្មានប្រាក់គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ក្នុងការផលិតនោះទេ ហើយរោងចក្រផលិតដែកតូចៗ មួយចំនួនក៏បានបិទទ្វា និងប្តូរទៅរកស៊ីមុខរបរផ្សេង ។  នៅក្នុងពេលនោះផងដែរក៏មានមិត្តភក្តិរបស់លោកជាច្រើនព្យាយាមអូសទាញលោកអោយងាកទៅចាប់រកស៊ីមុខរបរផ្សេងដូចគេដែរ ដែលពួកគេកំពុងតែរកលុយបានយ៉ាងច្រើន ។ ប៉ុន្តែលោក Lakshmi Mittal គឺជាសហគ្រិនម្នាក់ដែលមិនងាយនិងមានអ្នកណាអូសទាញលោកបាននោះទេ ហើយលោកបានប្រាប់ទៅមិត្តភក្តិរបស់គាត់ថាលោកសុខចិត្តលំបានវេទនា ជាមួយមុខរបរនេះលោកមិនបោះបង់ចោលកណ្តាលទីនោះទេ ។

លោកក៏បានតស៊ូខិតខំការពារ អាជីវកម្មដែលលោកស្រលាញ់មួយនេះយ៉ាងប្តូរផ្តាច់ ដោយលោកសុខចិត្តចំណាយថវិការផ្ទាល់ខ្លួន ដើម្បីទប់ទល់ទៅនិងការចំណាយរបស់ក្រុមហ៊ុនដែលកំពុងមានវិប្បត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ។ រយះពេលជិតពីឆ្នាំ ដែលអាជីវកម្មរបស់គឺគ្មានទទួលបានប្រាក់ចំណេញទាល់តែសោះ ហើយពេលខ្លះគឺលោកត្រូវចំណាយថវិការថែមទៀតផង ។ ប៉ុន្តែដោយសារតែការតាំងចិត្តដ៏រឹងមាំ និងមោះមុតរបស់លោកគឺមិនអត់ប្រយោជន៍នោះទេ នៅពេលដែលសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌា មានការកើនឡើងនោះគឺ រោងចក្រផលិតដែកនៅក្នុងប្រទេសគឺមានតែមួយប៉ុណ្ណោះគឺរោងចក្រ Arcelor Mittal របស់លោក Lakshmi Mittal នេះហើយ ។ នៅពេលនោះហើយដែលរោងចក្ររបស់លោកអាចវាយលុកទីផ្សារបានយ៉ាងលឿន និងផលិតផលផលិតបានក៏មានតំលៃថ្លៃផងដែរ ដែលជាមូលហេតុធ្វើអោយលោកទទួលបានប្រាក់ចំណូលយ៉ាងច្រើនរហូតក្លាយជាមហាសេដ្ឋីមកទល់ពេលបច្ចុប្បន្ននេះ ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES