នេះជាមូលហេតុដែលធ្វើឱ្យ Kylie Jenner ក្លាយជាមហាសេដ្ឋីនីវ័យក្នុងអាយុត្រឹមតែ ២១ឆ្នាំតែប៉ុណ្ណោះ

នៅក្នុងវ័យត្រឹមតែ ២១ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែអ្នកនាង Kylie Jenner បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងលោកជាមួយនឹងទ្រព្យសម្បត្តិប្រមាណជា ១ ពាន់លានដុល្លារ។ Kylie Jenner គឺជាថៅកែគ្រឿងសម្អាងដ៏ល្បីល្បាញឈ្មោះថា Kylie Cosmetics ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥។ នាងបានចាប់ផ្ដើមអាជីវកម្មនេះតាំងពីនាងមានអាយុ ១៧ ឆ្នាំមកម៉្លេះ ដោយចាប់ផ្ដើមពីការផលិតគ្រែមលាបមាត់នៅខែសីហាឆ្នាំ ២០១៤ ដែលមានឈ្មោះថា Kylie Lip Kits។

នៅឆ្នាំ ២០១៥ នាងបានវិនិយោគប្រាក់ ២៥០,០០០ ដុល្លារដើម្បីផលិតកែ្រមលាបបបូរមាត់ ១៥.០០០ ដើម។ ពេលដែលចេញលក់ដំបូង គឺទទួលបានការគាំទ្រយ៉ាងខ្លាំងដោយលក់អស់ដោយប្រើពេលមិនដល់ ១នាទីផង។ រយៈពេលត្រឹមតែ ១ឆ្នាំកន្លះតែប៉ុណ្ណោះ ការលក់របស់នាងអាចរកចំណូលបានរហូតដល់ទៅ ៤២០ លានដុល្លារឯណោះ។ នាងជាតារាដែលទទួលបានការគាំទ្រមួយរូបផងដែរដោយគណនី Instagram នាងមាន Followers រហូតដល់ទៅជាង ១២៨លាន់នាក់ ហើយប្រសិនបើមាននរណាម្នាក់ចាប់អារម្មណ៍ចង់ពឹងនាងឲ្យជួយផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួន គឺត្រូបង់ប្រាក់ឲ្យនាងរហូតដល់ទៅ ១ លានដុល្លារសម្រាប់ការផុសរូបតែមួយតែប៉ុណ្ណោះ។ នាងជាមនុស្សម្នាក់ដែលចូលចិត្តអួតសម្ញែងសម្ភារនិយមមួយរូបផងដែរ ដោយនាងចូលចិត្តដូរម៉ូតឡានថ្លៃៗស្ទើរគ្រប់ម៉ូត ហើយតម្លៃរាប់សែនដុល្លារឯណោះ។ 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ(Leadership Writer)

TEL: 096 35 17 713/ 077 656 051

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង កំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត និងបង្កើនគុណភាពជីវិតរបស់អ្នកឲ្យមានភាពសប្បាយរីករាយជាងមុន។

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES