ក្រុមហ៊ុនបច្ចេកទេសអចលនទ្រព្យ KW នឹងផ្តាច់មុខលក់ខុនដូសម្រាប់ទីផ្សារថៃ វៀតណាម និងពិភពលោកនៅជំហានបន្ទាប់

ទីផ្សារខុនដូនៅកម្ពុជាកំពុងតែមានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ ដែលបានក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានបំណងក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យ ជាមួយនិងបរិបថថ្មី មិនថាតែអ្នកនៅក្នុងស្រុក ឬក្រៅស្រុកនោះ។

ជាក់ស្ដែងក្រុមហ៊ុន Keller Williams(KW) ជាក្រុមហ៊ុនបច្ចេកទេស ផ្នែកអចលនទ្រព្យ តែ១គត់ក្នុងពិភពលោក ដែលអាចរកប្រាក់កម្រៃជើងសារបានជាង ១ពាន់លានដុល្លារប្រចាំឆ្នាំ នៅទូទាំងពិភពលោក ដែលកំពុងតែមានភាពលេចធ្លោនៅកម្ពុជាដោយ លោកបណ្ឌិត គីម ហ៊ាង។

យោងតាមលោកបណ្ឌិត គីម ហ៊ាងបានឱ្យដឹងថា ឆ្នាំ ២០១៩ គឺលក់បុរី ៦០% ខុនដូ ៣០% និងផ្សេងៗ១០% តែឆ្នាំ ២០២៣ គឺលក់បុរី ៤៥% ខុនដូ ៤៥% និងផ្សេងៗ១០% ហើយក្រោយឆ្នាំ ២០២៤ គឺលក់ខុនដូ ៦០% បុរី ៣០% និងផ្សេងៗ១០%!

មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនរបស់លោក នឹងផ្តាច់មុខលក់ដូនដូ សម្រាប់ទីផ្សារថៃ និងវៀតណាម រយះពេល២ឆ្នាំ ហើយផ្តាច់មុខសម្រាប់ទីផ្សារពិភពលោក គឺជាជំហានបន្ទាប់។ ចំណែក និស្សិតឆ្នើមកម្ពុជា ដែលទើបបញ្ចប់ការសិក្សាទាំងក្នុង និងក្រៅប្រទេស ត្រូវបានអញ្ជើញអោយដាក់ពាក្យរកការងារធ្វើនៅគ្រប់សាខារបស់ KW Cambodia នៅទូទាំងប្រទេស។

គួរជម្រាបផងដែរថា KW Cambodia មានផែនការរកប្រាក់កម្រៃជើងសារទូទាំងប្រទេស អោយបាន ១០០លានដុល្លារ ប្រចាំឆ្នាំ ចាប់ពីឆ្នាំ ២០២៨។ ម៉្យាងវិញទៀត លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន KW Khmer Real Estate ក៏បានបង្ហាញនូវ សុទិដ្ឋិនិយមខ្ពស់ ចំពោះអតិថិជនជនជាតិថៃ និងវៀតណាម សម្រាប់ទីផ្សារខុនដូនៅកម្ពុជា ដែលលោកកំពុងធ្វើការកៀគរ និងបង្កើតទីផ្សារថ្មី សម្រាប់អតិថិជន នៅតាមបណ្តាប្រទេសជិតខាង។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ គឺមានវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន Keller Williams Cambodia និងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ ដើម្បីផ្ដល់សិទ្ធលក់គម្រោងខុនដូផ្ដាច់មុខ ដល់ក្រុមហ៊ុន KW Khmer Real Estate សម្រាប់អតិថិជន ដែលកាន់ប៉ាស្ព័រថៃ និងវៀតណាម។

នេះគឺជាកត្តាមួយដែលជំរុញឱ្យទីផ្សារខុនដូ នៅកម្ពុជាកាន់តែមានការកើនឡើងខ្លាំង ជាពិសេសសម្រាប់អ្នកកក្រៅ និងអ្នកក្នុងស្រុកផងដែរ និងជួយជំរុញឱ្យទីផ្សារខុនដូកម្ពុជា ក្លាយទៅជាគោលដៅមួយសម្រាប់ជនជាតិថៃ និងវៀតណាម ខណៈប្រជាពលរដ្ឋខ្មែរ កំពុងតែមានការរស់នៅខុនដូច្រើន។

Adtag for Mobile Grow:-
Online

RELATED ARTICLES