





រាជធានីភ្នំពេញ៖ រង្វាន់ CSR (ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម) លើកដំបូងដែលត្រូវបានរៀបចំឡើង ឆ្នាំនេះដោយសភាពាណិជ្ជកម្មអឺរ៉ុបទើបត្រូវបានផ្ដល់ជូនក្រុមហ៊ុនKulara Waterដោយសារកិច្ចការទាំងមូលរបស់ក្រុមហ៊ុនខាងផ្នែកអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុនKulara Water កាលពីថ្ងៃពុធកន្លងទៅបានទទួលរង្វាន់ធំលេខ១ជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមក្នុងចំណាត់ថ្នាក់នៃបណ្ដាក្រុមហ៊ុនធំៗ។ការទទួលបាននូវកិត្តិយសដ៏វិសេសវិសាលនេះ គឺដោយសារកិច្ចការទាំងមូលរបស់ក្រុមហ៊ុនKulara Water ខាងផ្នែកអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពព្រមទាំងដោយសារលទ្ធផលជាក់ស្ដែងជាច្រើនដែលទទួលបាននៅកម្ពុជាតាំងពីក្រុមហ៊ុនបានចាប់ផ្ដើមផលិតទឹកបរិសុទ្ធគូលែននៅឆ្នាំ២០១៣មក។
តាមរយៈរង្វាន់នេះគណៈកម្មាធិការមេប្រយោគដែលមានឯកឧត្ដមសុខចិន្ដាសោភារដ្ឋមន្ត្រីអមសម្ដេចនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងឯកឧត្ដមGeorge Edgarឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាជាសហប្រធានក៏បានលើកកិត្តិយសផងដែរដល់យុទ្ធសាស្ត្រក្រុមហ៊ុនដ៏ល្អឯករបស់ក្រុមហ៊ុនKulara Water។
ម្យ៉ាងវិញទៀតភាពត្រឹមត្រូវនៃវិធីសាស្ត្ររួមរបស់ក្រុមហ៊ុន Kulara Waterពិតជាទទួលបានការពេញចិត្តជាពិសេស។ដោយឡែកការប្ដេជ្ញានានារបស់ក្រុមហ៊ុនគឺផ្ដោតជាអាទិ៍ទៅលើគុណភាពនិងនវានុវត្តភាពការការពារធនធាននិងបរិស្ថានភាពសម្បូរបែបនិងបរិយាប័ន្នភាពគោលនយោបាយដ៏ត្រឹមត្រូវនៃការផ្ដល់ប្រាក់កម្រៃនិងការទទួលស្គាល់តម្លៃបុគ្គលិករបស់ខ្លួន។
ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមគឺជាបេះដូងនៃគម្រូកំណើនរបស់ក្រុមហ៊ុនKulara Waterចាប់ផ្ដើមចេញលក់នៅឆ្នាំ២០១៣ទឹកបរិសុទ្ធគូលែនផលិតឡើងដោយក្រុមហ៊ុនKulara Waterបានក្លាយជាទឹកបរិសុទ្ធធម្មជាតិលេខ១នៅកម្ពុជាក្នុងរយៈពេលស្ទើរមិនដល់ប្រាំឆ្នាំផងដោយដណ្ដើមបានចំណាត់ថ្នាក់ក្នុងចំណោមម៉ាកទឹកបរិសុទ្ធធំៗដែលគេនាំចូលមកដូចជា Vittel, Volvic និងEvian ជាដើម។យុទ្ធសាស្ត្រក្រុមហ៊ុនបង្កើតឡើងដោយឈរលើតម្លៃល្អឯកសាមគ្គីភាពនិងការចែករំលែកព្រមទាំងប្រភពទឹកធម្មជាតិចេញពីជើងភ្នំគូលែន (ភ្នំពិសិដ្ឋនៅកម្ពុជានិងជាបេះដូងនៃអារ្យធម៌ខ្មែរ) និងតុល្យភាពនៃសមាសធាតុរ៉ែដែលមាននៅក្នុងទឹកសុទ្ធតែជាហេតុផលដែលបញ្ជាក់ពីភាពជោគជ័យនេះទាំងជោគជ័យឧស្សាហកម្មពាណិជ្ជកម្មនិងជោគជ័យមនុស្ស។
កំណើនជាប់ជាប្រចាំរបស់ក្រុមហ៊ុនKulara Waterក្នុងរយៈពេលតែ៦ឆ្នាំប៉ុណ្ណោះបានបង្កើតការងារប្រកបដោយនិរន្តរភាព ដោយផ្ទាល់និងប្រយោលនៅកម្ពុជាឱ្យមនុស្សធ្វើការជាង១៦០នាក់។ម្យ៉ាងវិញទៀតក្រុមហ៊ុនKulara Waterអនុវត្តទំនួលខុសត្រូវសង្គមរបស់ខ្លួនតាមរយៈគម្រោងប្រកបដោយមហិច្ឆិតាមួយ គឺការដាំដើមឈើឡើងវិញនៅជើងភ្នំគូលែនព្រមទាំងការពារប្រភពទឹកមិនឱ្យមានការឆ្លងជាយថាហេតុពីគ្រប់ទម្រង់។គម្រោងនេះបានចាប់ផ្ដើមឡើងនៅឆ្នាំ២០១៨គឺសំដៅទៅដាំដើមឈើឱ្យបាន៤០០០ដើមក្នុងមួយឆ្នាំនិងដាំឡើងវិញនូវដើមឈើមានប្រភពក្នុងស្រុកជាង៣០ប្រភេទដែលកំពុងប្រឈមនឹងការផុតពូជ។ដោយសារភាពជាដៃគូដ៏ខ្លាំងក្លាជាមួយមូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍន៍ហៅកាត់ជាភាសាអង់គ្លេសថាADF ក្រុមហ៊ុនក៏រួមចំណែកផងដែរក្នុងការងារបំផុសយុវជនជំនាន់ថ្មីឱ្យចូលរួមក្នុងកិច្ចការពារធនធាននិងជីវៈចម្រុះ។ជាអាទិ៍មានសាលាបថមសិក្សា៣កន្លែងនៅភ្នំគូលែនរួមមានសិស្សជិត៤០០នាក់កំពុងចូលរួមក្នុងគម្រោងនេះដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនKulara Water។
ក្រុមហ៊ុនចំនួន៥ទទួលរង្វាន់CSR 2019
រៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបរង្វាន់ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម(RSE)ឆ្នាំនេះត្រូវបានផ្ដល់ជូនក្រុមហ៊ុនចំនួនប្រាំ។ក្រៅពីក្រុមហ៊ុនKulara Waterនៅមានក្រុមហ៊ុនArtisans d’Angkorក្រុមហ៊ុនKhmer Green Charcoalក្រុមហ៊ុនKnai Bang Chatt និងក្រុមហ៊ុនChip Mong Insee គ្រុបដែលសុទ្ធតែទទួលបានរង្វាន់ដូចគ្នាដោយសារក្រុមហ៊ុនទាំងនេះមានដំណើរការប្រកបដោយទំនួលខុសត្រូវសង្គមខ្ពស់ និងការចូលរួមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។សំណុំឯកសារបេក្ខភាពរបស់ក្រុមហ៊ុនKulara Waterត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ ក្រុមហ៊ុនធំៗក្នុងចំណោមបេក្ខភាពជាច្រើននិងបេក្ខភាពទទួលបានរង្វាន់ទាំង១៤ក្នុងនោះមានក្រុមហ៊ុនATS, Damco, DHL, IDP, La Plantation, Libra, PPCB Bank, Socfin Cambodia, Thalias, Total និងក្រុមហ៊ុនSmart Axiata។
ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន៖លោកឆេងនិម្មិត- +855 11 648 174 -