ចង់ក្លាយជាអ្នកដឹកនាំឆ្នើមមែនទេ ? តោះមករៀនក្បួនដឹកនាំពីសេដ្ឋី ទី៥របស់ឥណ្ឌាទាំងអស់គ្នា !

ស្ថាបនិកធនាគារ Kotak Mahindra លោក Uday Kotak គឺជាបុគ្គល្បីឈ្មោះម្នាក់នៅក្នុងប្រទេសឥណ្ឌា មិនតែប៉ុណ្ណោះលោកក៏ជាមហាសេដ្ឋីលំដាប់ទី ៥ នៅក្នុងប្រទេសនេះផងដែរ​។ 

លោកUday Kotak បានដឹកនាំក្រុមការងារ និងបុគ្គលិកធនាគាKotak Mahindra អស់រយះពេលជាច្រើនឆ្នាំតាំងពីអំឡុងឆ្នាំ ២០០៣ មកម្លេះ ។ ក្រោមការដឹកនាំរបស់លោកធនាគានេះបានរីកចំរើនជាលំដាប់រហូតក្លាយជាធនាគាដ៏ល្បីមួយនៅក្នុងប្រទេសឥណ្ឌា ដែលអាចរកចំណូលបានរាប់ពាន់លានដុល្លា ។ 

ក្នុងពេលនេះដែរ Business Cambodia សូមលើកយកក្បួនដឹកនាំទាំង ៥ របស់លោកUday Kotak

ដែលជួយអោយអាជីវកម្មលោកទទួលបានជោគជ័យ :

១. បង្កើតបរិយាកាសល្អនៅក្នុងកន្លែងការងារ 

បរិយាកាសការងារមានប្រសិទ្ធភាពជួយក្នុងការលូតលាស់បានល្អ និងមានភាពស្រស់ស្រាយក្នុងកន្លែងបំពេញការងារ។ ដូច្នេះហើយអ្នកដឹកនាំត្រូវចេះបង្កើតនូវបរិយាកាស និងភាពស្និតស្នាលនៅកន្លែងធ្វើការដើម្បីអោយបុគ្គលិក និងអ្នកបំពេញការងារទាំងអស់មានថាមពលក្នុងការបំពេញកិច្ចការរបស់ខ្លួន។

២.ផ្តល់ការអប់រំ និងណែនាំល្អៗ

អ្នកដឹកនាំ មិនត្រឹមតែជាអ្នកត្រួតពិនិត្យប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួនាទីដឹកនាំសម្រាប់អ្នកក្រោមបង្គាប់ផងដែរ។ ការណែនាំនៅទីនេះមានន័យថាណែនាំដល់អ្នកក្រោមបង្គាប់ពីរបៀបដែលពួកគេត្រូវ បំពេញការងារប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធភាព។ ដោយយល់ពីការងារ មិនមែនគ្រាន់តែបញ្ជាដោយភាពមិនបានគិតពិចារណានោះទេ។

៣.ដុសខាត់ចំណុចខ្លាំងរបស់ខ្លួន និងបុគ្គលិក 

អ្នកដឹកនាំត្រូវតែស្គាល់ទេពកោសល្យ ចំណុចខ្លាំង និងតម្រូវការរបស់សមាជិកម្នាក់ៗនៃក្រុម ហើយជួយបំពេញគ្នាក្នុងចំណុចដែលពូកែរៀងៗខ្លួន។ អ្នកដឹកនាំត្រូវតែពិចារណារកឲ្យឃើញពីចំណុចខ្លាំងរបស់សមាជិកម្នាក់ៗដាក់ផែនកាបំពេញគម្រោងការងារតាមទេពកោសល្យនិងជំនាញរៀងៗខ្លួន។

៤. មេដឹកនាំត្រូវមានទំនុកចិត្តលើក្រុមការងារ 

ទំនុកចិត្ត គឺជាកត្តាសំខាន់ដែលអាចសម្រេចបានតាមរយៈ ការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងលើការងារដល់អ្នកក្រោមបង្គាប់ ពន្យល់ពួកគេយ៉ាងច្បាស់អំពីតួនាទីរបស់ពួកគេ និងផ្តល់ការណែនាំដល់ពួកគេ​ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយប្រសិទ្ធភាព។

៥.រៀបចំចាត់ចែងក្រុមការងារអោយបានល្អ

មេដឹកនាំត្រូវចេះរៀបចំបែងចែកធនធានមនុស្សទៅតាមជំនាញ និងសមត្ថភាពរៀងៗខ្លួន។ អ្នកត្រូវពន្យល់បុគ្គលិកឲ្យពីតួនាទី និងទំនួលខុសត្រូវនៃសមាជិកនីមួយៗឲ្យបានច្បាស់លាស់មុនអនុវត្តន៍៕ 

អត្ថបទដោយ នេន សុធា (Leadership Writer)

RELATED ARTICLES