កូរ៉េបង្ហាញទិន្នន័យការលក់ឡានធ្លាក់ចុះជាង ៥ ឆ្នាំជាប់គ្នា

យោងតាម Nikkei បាននិយាយកាលពីមួយសប្ដាហ៍មុន ឧស្សាហកម្មផលិតរថយន្ដមួយនៅកូរ៉េ កំពុងជួបបញ្ហាពីការធ្លាក់ចុះនៃការនាំរថយន្ដចេញទៅក្រៅស្រុក ដើម្បីប្រគួតប្រជែងទីផ្សារអន្ដរជាតិ ។

ក្នុងនោះដែរ ក្រុមហ៊ុនដែលធ្លាក់ចុះការនាំចេញរថយន្ដនេះគឺ ក្រុមហ៊ុនផលិតរថយន្ដ Hyundai ដែលប្រាក់ចំណូលរបស់ក្រុមហ៊ុន ត្រូវធ្លាក់ចុះជាប់គ្នា ៦ ឆ្នាំ បូកទាំងឆ្នាំ ២០១៨ កន្លងទៅ ។

លើសពីនោះ ភាគរយដែលធ្លាក់ចុះមានចំនួនទៅជាង ៤៧% មានចំនួនទឹកប្រាក់ជាង ២,៤២ លានលានវ៉ុន ដែលស្មើនឹង ២,១៦ ពាន់លានដុល្លារអាមេរិក នេះក៏ព្រោះតែការនាំចេញនៅតាមបណ្ដាប្រទេសល្បីៗ ដូចជាអាមេរិកមានចំនួនច្រើនពេក ដែលប្រជែងជាមួយខ្លួន ។

ជាងនេះដែរ លុយប្រតិបត្តិការ ១% ទៅ ៩៧ ពាន់ពាន់លានវ៉ុន ក៏បានធ្លាក់ចុះមកនៅត្រឹម ១ ពាន់ពាន់លានវ៉ុនទៀតដែរ នេះក៏ព្រោះតែចំណូលក្រុមហ៊ុន ហាក់នៅទាប ប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ។

មិនត្រឹមតែប៉ុណ្ណោះ ផលិតកម្មរថយន្ដក៏បានធ្លាក់ចុះជាមួយគ្នានេះដែរ ដែលតួលេខជាង ២% នៅត្រឹម ២,០៣ លានគ្រឿងកាលពីឆ្នាំ ២០១៨ ហើយទិន្នន័យនេះ បើធៀបទៅឆ្នាំ ២០១១ គឺមានរហូតដល់ ៤,៤៦ លានគ្រឿងឯណោះ ។ នេះបើយោងតាមកាសែត Maeil Business Newspaper ។

ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន Hyundai ក៏បាននិយាយដែរថា នេះក៏មកពីយើងគិតគួរលើសុវត្តិភាព និងការចំណាយទៅលើថ្លៃសុវត្តិថែមទៀតដែរសម្រាប់រថយន្ដរបស់កូរ៉េ ។

គួរបញ្ជាក់ដែរថា Hyundai ជាក្រុមហ៊ុនផលិតរថយន្ដមួយនៅក្នុងប្រទេសកូរ៉េ ដែលទទួលបានប្រជាប្រិយតខ្លាំងនៅទីផ្សារក្នុងស្រុក មិនត្រឹមតែប៉ុណ្ណោះ Hyundai ក៏បានមហិច្ឆតាធំចង់ គ្រប់គ្រងទីផ្សារពិភពលោកដែរ បន្ទាប់ពី អាល្លឺម៉ង, អាមេរិក,​ជប៉ុន, កាណាដា និងប្រទេស អង់គ្លេសជាដើម ។

នេះក៏មកពីកូរ៉េសម្លឹងឃើញទីផ្សារតាមប្រទេសនៅលើពិភពលោក នៅមានភាពទូលាយ អ៊ីចឹងហើយទើបធ្វើឲ្យ ក្រុមហ៊ុនផលិតរថយន្ដនៅកូរ៉េ ត្រូវបង្កើនទឹកដៃផលិត ឲ្យកាន់តែខ្លាំង និងធ្វើការនាំចេញក្រៅស្រុកឲ្យកាន់តែច្រើនជាងនេះថែមទៀត ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES