កូរ៉េខាងត្បូង ប្រើយុទ្ធសាស្រ្ត ៣ អាចច្នៃប្រជាជនក្រីក្រ ទៅជាសហគ្រិនពូកែៗលឿនដូចព្យុះ

ប្រទេសកូរ៉េខាងត្បូងជាអតីតប្រទេសរងគ្រោះដោយសារ មហន្តរាយនៃភ្លើងសង្រ្គាមរវាងបងប្អូនអស់រយៈពេលជាច្រើនឆ្នាំ។ ការបែកបាក់ ព្រាត់ប្រាស់ និងការអត់ឃ្លាន បានធ្វើឲ្យប្រជាជនកូរ៉េខាងត្បូងទាំងមូល តស៊ូទ្រាំរស់ទាំងក្តីឈឺចាប់ខ្លោចផ្សារ តាមការសុំជំនួយសង្គ្រោះបន្ទាន់ពីបរទេសតែប៉ុណ្ណោះ។ ទោះបីជាយ៉ាង ការរស់នៅដោយក្តីសង្ឃឹមនិងការតស៊ូ បានជួយឲ្យប្រជាជនកូរ៉េអាចគេចចេញពីភាពលំបាកបន្តិចម្តងៗដោយសារការអនុវត្ត នៅយុទ្ធសាស្រ្ត ៣នៃគោលនយោបាយមួយដែលមានឈ្មោះថា ចលនាសេម៉ុល។

ចលនានេះបានធ្វើឲ្យប្រទេសកូរ៉េខាងត្បូងរកឃើញនូវអំណាចដ៏ខ្លាំងក្លាពីក្នុងខ្លួនរបស់ពួកគេម្នាក់ៗ ដែលអាចជួយពួកគេគេចចេញពីភាពក្រីក្របាន។ពីប្រទេសដែលធ្លាប់តែរស់ពឹងលើជំនួយរបស់បរទេស រហូតអាចមានសមត្ថភាពជួយប្រទេសខ្លួនក្លាយជាមហាអំណាចសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដោយប្រើពេលមិនដល់៣០ឆ្នាំផង។ ​យុទ្ធសាស្រ្តទាំង ៣នោះរួមមាន៖ 

១. ការឧស្សាព្យាយាម៖ ភាពអត់ឃ្លាននិងការឈឺចាប់បានជម្រុញឲ្យរដ្ឋាភិបាលក៏ដូចជាប្រជាជនទាំងមូលមានស្មារតីភ្ងាក់រលឹកថា គ្មានអ្វីបានមកដោយគ្មានការព្យាយាមនោះឡើយ។ ដោយសារស្មារតីនេះ បានធ្វើឲ្យពួកគេខិតខំប្រឹងប្រែងធ្វើការគ្រប់ៗគ្នាជារៀងរាល់ថ្ងៃ ដើម្បីជាការដោះដូរជាមួយអាហារមួយពេល។ ស្មារតីធ្វើការទើបបានរង្វាន់ បានជ្រាបចូលក្នុងក្រអៅបោះដូងនៃជាជនបន្តិចម្តងៗរហូតធ្វើឲ្យពួកគេខិតខំធ្វើការអស់ពីកាយចិត្តដោយមិនគិតនឿយហត់។

២.ជួយខ្លួនឯង៖ យុទ្ធសាស្រ្តនេះបានធ្វើឲ្យពួកគេដឹងថា ក្រៅពីការប្រើកម្លាំងដើម្បីធ្វើការតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយដាច់ខាតត្រូវតែមានបញ្ញាផងដែរ។ ដើម្បីអាចជួយខ្លួនឯងចេញពីភាពល្ងង់ខ្លៅ ចេញពីភាពក្រីក្រ ធនធានមនុស្សរបស់កូរ៉េខាងត្បូងត្រូវតែរៀន រៀនដើម្បីបង្កើនការគិតពិចារណា និងដើម្បីបង្កើតភាពម្ចាស់ការលើខ្លួនឯងផ្សេងទៀត។​ ស្មារតីជួយខ្លួនឯងនេះបានធ្វើឲ្យរាជរដ្ឋាភិបាលកូរ៉េខាងត្បូងនិងប្រជាជនទាំងមូលមានស្មារតីសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក ដោយខិតខំធ្វើការផងរៀនផងទាំងយប់ទាំងថ្ងៃ ប្រកបដោយក្តីសង្ឃឹមនិងស្នាមញញឹម។

៣.សហប្រតិបត្តិការ៖ ប្រទេសនេះមិនសូវមានធនធម្មជាតិច្រើនដើម្បីធ្វើការប្រកួតប្រជែងលើឆាកអន្តជាតិឡើយ តែប្រទេសនេះសម្បូរទៅដោយធនធានមនុស្សមានចំណេះដឹងនិងសមត្ថភាពច្រើនឥតខ្វះ។ភាពមិនអត្មានិយមរបស់ប្រជាជនកូរ៉េខាងត្បូងបានធ្វើឲ្យពួកគេម្នាក់ៗសុខចិត្តបោះបង់ក្តីសុខនិងផលប្រយោជន៍ផ្ទាល់ខ្លួនចោល ហើយងាកមកចូលរួមជួយគ្នាបង្កើតនូវកម្លាំងសរុបរបស់ប្រទេស ខិតខំកសាងអាណាចក្រសេដ្ឋកិច្ចបានយ៉ាងច្រើនសម្បូរបែបដែលមិននឹកស្មានដល់ រហូតអាចជួយឲ្យប្រទេសនេះគេចផុតពីភាពក្រីក្រ ក្លាយជាប្រទេសមានមុខនៅលើឆាកអន្តរជាតិពោលពេញដោយមោទនភាពនិងឧត្តមភាព៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES