វិនិយោគិនកូរ៉េមកស្វែងរកការវិនិយោគទៀតហើយ ខណៈ រដ្ឋាភិបាលកម្ពុជា បើកដៃយ៉ាងពេញទំហឹង

អ្នកវិនិយោគរបស់ប្រទេសកូរ៉េខាងត្បូងជាច្រើន កំពុងតែស្វះស្វែងរកឱកាស ក្នុងការវិនិយោគលើគ្រប់វិស័យ លើទឹកដីកម្ពុជាយើង ខណៈរដ្ឋាភិបាលកំពុងបើកចំហរពេញទី លើឱកាសវិនិយោគិនគ្រប់ផ្នែកនៅក្នុងតំបន់ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រើសើរឡើងថែមមួយកម្រិតទៀត។

កាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ នេះលោក Sang​ Won​ Park​ ដែលជាប្រធាន​វេទិកា​រអា​ស៊ាន​-កូរ៉េ​ បាន​ដឹក​ក្រុម​វិនិយោគជាច្រើនរូបនៃប្រទេសរបស់ខ្លួន ​មកកាន់​កម្ពុជាដើម្បីពិភាក្សា​រវាង​អ្នក​វិនិយោគ​កូរ៉េ​ និង​កម្ពុជា​ ក្នុងគោលបំណង ​ស្វែងរក​ឱកាស​វិនិយោគបន្ថែមទៀត ​ ដោយផ្តោត​លើ​ ​វិ​​ស័យសំខាន់ៗដូចជា វិស័យកសិកម្ម ​ គ្រឿងបន្លាស់​រថយន្ត​ ​ និងផ្នែក​កែសម្ផស្ស ដោយ​មានបំណង​បើក​សាកល​វិទ្យាល័យ​កែសម្ផស្ស​នៅ​កម្ពុជាផងដែរ។

សម្រាប់វិស័យអចលនទ្រព្យវិញ កាលពីពេលថ្មីៗកន្លងទៅនេះ លោក Kang Se Ki ដែលជាអនុប្រធានគ្រប់គ្រងទូទៅ របស់សមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅកាត់ថា ICAK តំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុន បានឲ្យដឹងថា ក្រោយពីប្រធានាធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែមេសាកន្លងមក បានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យសាងសង់ និងស្ថាបត្យកម្ម នៅកម្ពុជា។ នេះបើយោងតាមក្នុងកិច្ចជំនួបរវាង តំណាងរបស់សមាគមអ្នកសាងសង់កម្ពុជានិងសមាគមមកពីកូរ៉េ នៅឯវិមានកាណាឌីយ៉ា ដែលពិភាក្សាលើកិច្ចសហការវវាងសមាគមទាំងពីរ។

គួរកត់សម្គាល់ផងដែរថា យោងតាមរបាយការណ៍ ENR របស់សហរដ្ឋអាមេរិក វិស័យសាងសង់ក្រៅប្រទេសរបស់កូរ៉េគឺជាប់ចំណាត់ថ្នាក់លេខ៦នៅទូទាំងពិភពលោក។ដោយក្នុងនោះ សមាជិករបស់ ICAK បានចេញទៅវិនិយោគនៅប្រទេសចំនួន១៥៣ សរុបបរិមាណនៃទុនវិនិយោគគឺជាង ៨ ពាន់លានដុល្លារអាមេរិក។

អត្ថបទ៖ ភោគ ម៉ារី

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES