ប្តីប្រពន្ធខ្មែរមួយគូបង្ហើបពីគន្លឹះរកចំណូលអោយបាន ៣ ម៉ឺនដុល្លាក្នុងមួយខែកំឡុងពេលធ្វើពលករនៅកូរ៉េ

មានពលករកម្ពុជាជាច្រើន ដែលកំពុងរស់នៅប្រទេសកូរ៉េ ដែលជាឱកាសមួយក្នុងការរកចំណូលបានខ្ពស់គួរសម យើងអាចនិយាយបានថាវាជាប្រាក់ខែលំដាប់ខ្ពស់មួយអាចធ្វើអោយពលករ ដែលរស់នៅប្រទេសកូរ៉េមានអាទិភាពច្រើន ក្នុងកាជ្រោមជ្រែងគ្រួសារ និងមានលទ្ធភាពច្រើនក្នុងការបង្កើតដើមទុនក្នុងការចេញរកស៊ីនាពេលអនាគត។

ដោយឡែកប្តីប្រពន្ធពលករខ្មែររស់នៅប្រទេសកូរ៉េមួយគូរនេះ មានខ្សឹបប្រាប់ Business Cambodia ថាជាង ៥ ឆ្នាំនេះគាត់មានលទ្ធភាពច្រើនៅក្នុងការរកចំណូល ដែលគាត់អាចរកចំណូលបន្ថែមពីការធ្វើការពេញម៉ោងនៅកូរ៉េសរុបជារួមបានជាង ៣ ម៉ឺនដុល្លារក្នុងមួយខែ។

ខណៈដែលជួបជាមួយ Business Cambodia គាត់បានបង្ហើបពីគន្លឹះខ្លះក្នុងការបង្កើនចំណូលក្នុងប្រទេសកូរ៉េ៖

លោកស្រី ពៅ ដាលីស ដែលជាអនាគតថៅកែគ្រឿងសម្អាងធម្មជាតិកូរ៉េ បានបង្ហើបថារយៈពេលជាង ៥ ឆ្នាំនៅក្នុងប្រទេសកូរ៉េជាទូទៅគាត់បំពេញការងារដូចជាពលករដទៃទៀតដែរ តែដោយហេតុថាគាត់និងស្វាមីមានគំនិតក្នុងការធ្វើជំនួញ គាត់ក៏នាំទំនិញពីកម្ពុជាទៅលក់អោយបងប្អូនពលករ ដែលរស់នៅប្រទេសកូរ៉េ ហើយពេលទំនេរគាត់ឆ្លៀតលក់អនឡាញផលិតផលគ្រឿងសម្អាង ទោះបីជាហត់នឿយបន្តិច តែចំណូលបានច្រើនជារឿងរាល់ខ្មែរ។ 

អ្នកស្រីបានបង្ហើបថា មកដល់ប្រទេសកូរ៉េភ្លាមគាត់មិនបានគិតរឿងប្រាក់ខែជាធំនោះទេ ពោលគឺគាត់និងស្វាមីបានកាយដាក់ចិត្តធ្វើការរៀនសូត្រពីប្រទេសកូរ៉េ រហូតដល់មានឱកាសបានស្គាល់មនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េ ហើយក៏មានឱកាសបានរឿនសូត្រផ្ទាល់នៅរោងចក្រផលិតគ្រឿសម្អាងល្បីមួយ នៅប្រទេសកូរ៉េ ហើយអ្នកស្រីបានប្តេជ្ញាថានឹងផលិតផលគ្រឿងសម្អាងធម្មជាតិទាំងនោះមកចូលក្នុងទីផ្សារកម្ពុជា​ ក្នុងពេលឆាប់នេះ។ 

គួរបញ្ចាក់ផងដែរថាអ្នកស្រី ពៅ ដាលីស និងស្វាមីគ្រោងបើករោងចក្រផលិតគ្រឿងសម្អាងធម្មជាតិមួយ ដែលផលិតឡើងពីរូបមន្តធម្មជាតិទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ហើយគ្រោងចាយទុន ៥០ ម៉ឺនដុល្លារ សម្រាប់ចាប់់ផ្តើមហាងដ៏ធំមួយនេះ សម្រាប់បទីផ្សារប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

អ្នកនិពន្ធសៀវភៅ អាត់បី បង្កើនចំណូលថ្មីក្នុងអាជីពលក់

 

 

 

Adtag for Mobile Grow:-
Online

RELATED ARTICLES