ទីតាំងចាស់ត្រូវបានផ្លាស់ប្ដូរ!! ព្រលានយន្ដហោះខេត្តកោះកុងថ្មីនឹងលេចរូបរាងឡើងនៅប៉ាក់ខ្លង

ព្រលានយន្ដហោះខេត្តកោះកុងថ្មីដែលបានកំណត់ទីតាំងចាស់នៅទីក្រុង​ខេមរភូមិន្ទ​ ​ត្រូវបានរាជរដ្ឋាភិបាលសម្រេចទៅកាន់​ទីតាំង​ថ្មី​ ​ស្ថិតនៅ​ភូមិ​កោះ​ប៉ោ​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌលសីមា​ ​ខេត្តកោះកុង​ ​លើ​ផ្ទៃដី៤០០​-​៦០០ហិ​ក​តា​។​ ​

​យោង​តាម​លិខិត​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​ឈិន​ ​សុ​ខុន​ ​កាលពី​ថ្ងៃទី២៧​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​កន្ល​ងមកនេះ​បាន​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​យល់ព្រម​ជាគោល​ការណ៍​ ​ឲ្យ​ប្តូរ​ទៅ​វិ​និយោ​គ​នៅ​ទីតាំង​ថ្មី​ ​សម្រាប់​ធ្វើ​ព្រលា​នយន្ត​ហោះ​ ​ ​ស្ថិតនៅ​ភូមិ​កោះ​ប៉ោ​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌលសីមា​ ​ខេត្តកោះកុង​។​ 

​លោក​ស៊ីន​ ​ចាន់​សិរី​វុ​ត្ថា​ ​អគ្គនាយករង​បច្ចេកទេស​ ​និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​ ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មានក្នុងស្រុក​ ​កាលពី​ថ្ងៃទី១៣​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ថា​ ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ​គាំទ្រ​ចំពោះ​ការ​ផ្តាល់​ប្តូរ​ទីតាំង​ចាស់​ទៅ​ទីតាំង​ថ្មីនេះ​ ​ប៉ុន្តែ​ក្នុងនាម​ជា​ស្ថាប័ន​ជំនាញ​ ​ចាំបាច់​ត្រូវការ​សិក្សា​ដើម្បី​ធានា​ថា​ ​ការហោះហើរ​របស់​កម្ពុជា​ ​មិន​ប៉ះពាល់​ដល់​ដែនអាកាស​របស់​ប្រទេស​ថៃ​។​

​លោក​ថា​ ​“​យើង​បានដឹង​ពី​ការ​ផ្លាស់​ប្តូរ​ ​ទី​តាំង​ព្រលា​នយន្ត​ហោះ​នេះ​ហើយ​ ​ប៉ុន្តែ​ខាង​ជំនាញ​ត្រូវការ​ត្រួតពិនិត្យ​បន្ថែម​បន្តិចទៀត​ ​ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការប្រើ​ប្រាស់​ដែនអាកាស​ ​ដើម្បី​ធានា​ថា​ការហោះហើរ​របស់​យើង​ ​មិន​ប៉ះពាល់​ទៅ​នឹង​អធិបតេយ្យ​ភាព​ ​ដែនអាកាស​នៃ​ប្រទេសជិតខាង​”​។

​គម្រោង​វិ​និ​យោ​គ​ព្រលា​នយន្ត​ហោះ​ថ្មី​ ​នៅ​ខេត្តកោះកុង​នេះ​ ​ជា​ការ​វិនិយោគ​រួមគ្នា​ ​ដោយក្រុម​ហ៊ុន​លោក​ឧកញ៉ា​លី​ ​យ៉ុង​ផាត់​ ​និង​ក្រុមហ៊ុន​ ​Bangkok​ ​Airway​ ​របស់​ថៃ​ ​ដែល​មាន​ទុន​វិនិយោគ​ ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ៤០លាន​ដុល្លារ​អាមេរិក​។​ ​ដំបូង​ឡើយ​ ​គម្រោង​វិនិយោគ​នេះ​ ​គ្រោង​សាងសង់​លើ​ដី​អ​តី​ត​ព្រលា​នយន្តហោះ​កោះកុង​ ​ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ​ ​ប៉ុន្តែ​ដោយសារ​មានផល​ប៉ះពាល់​ច្រើន​នោះ​ ​ទើប​មានការ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​៕​

អត្ថបទដោយ៖ នឹម ផានុន (pranun)

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES