កោះពេជ្រ ពីទីដែលគ្មានអ្នកឲ្យតម្លៃ អ្នកឧកញ៉ាពុងឃាវសែ កែឲ្យក្លាយជាទីក្រុងរណប តម្លៃរាប់លានដុល្លារ

ជាទីតាំងដែលគ្មានង្នកឲ្យតម្លៃ សុទ្ធតែព្រៃដែលគ្រប់គ្នាមិនហ៊ាននៅក្បែរ អ្នកឧកញ៉ា អាត់កឺ ពុងឃាវសែ បានបោះទុនរាប់លានដុល្លារកែប្រែ ឲ្យក្លាយជាទីក្រុងរណប យ៉ាងស៊ីវីល័យ ដែលគ្មានអ្នកណាម្នាក់ដឹងមុនឡើយ។

ការអភិ​វ​ឌ្ឃ​ចុងក្រោយ​ដែល​កំ​ពុង​តែ​ជោគ​ជ័​យ​បំ​ផុត​របស់​អ្នកឧកញ៉ា​គឺ​គ​ម្រោ​ង​កោះ​ពេ​ជ្យ​ដែល​មាន​ផ្ទៃដី រហូតដល់​ជាង ១០០​ហ​ត​។ ដី​ដែល​ធ្លាប់​មិន​មានតម្លៃ​ខ្ពស់​សោះ ក្រោយ​ការ​អភិ​វ​ឌ្ឃ តំបន់​នោះបាន​ទ្បើង​ថ្លៃ ក​ប់ព​ពក ជា​តំបន់​ដែល​ត្រូវប៉ាន់​បំ​ផុត​មួយ​នៅ​ភ្នំ​ពេញ​។ ទាំង​នេះ​ហើយ​ជា​លទ្ធ​ផល​នៃ​យុទ្ធសាស្ត្រ​ទិ​ញ​ដី ដើម្បី​អភិ​វ​ឌ្ឃ មិន​ទិញ​ដើម្បី​ចាំ​ដី​ទ្បើង​ថ្លៃ​ទេ​។​

លោកអ្នក​ប្រហែលជា​បាន​សង្កេតឃើញ​នឹង​ភ្នែក​ហើ​ហើយ​នូវ​សំ​ណង់​ជាច្រើន ដែល​កំពុងតែ​លេចធ្លោ ជាងគេ​នៅ​ភ្នំពេញ​។ អគា​រកា​រិ​យាល័យ​ខ្ពស់ៗ អគារ​ខន់​ដូ​កប់​ពពក និង​តំបន់​ពាណិជ្ជកម្ម​ចំ​រុះ នៅ​ទីតាំង សំខាន់ៗ​របស់​ភ្នំពេញ​គឺ សុទ្ធតែ​ជា​អចល​ន​ទ្រ​ព្យ ដែល​ម្ចាស់​គ​ម្រោង​គឺជា​ក្រុមហ៊ុន វិនិយោគទុន​អ​ណិ​ក​ជន​កម្ពុជា ដែល​បង្កើត​ទ្បើង​និង​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ព​ង្ស ខៀវ​សែ​។ ​

អ្នកឧកញ៉ា  ពុង ឃាវ​សែ បានមានប្រសាសន៍ថាក្បួនវិនិយោគខ្ញុំទិញដីដើម្បីអភិវឌ្ឍ មិនទិញដើម្បីចាំដីទ្បើងថ្លៃទេ ហើយលោក បាន​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​យូរ​មកហើយ​។ ដំបូង​ទ្បើ​យ​គាត់ និង​ក្រុមហ៊ុន របស់​លោក​បាន​អភិ​វ​ឌ្ឃ​ដី​ច្រើន​កន្លែង​មកហើយ តាម​រយៈ​ការសាងសង់​បូរី​ច្រើន​កន្លែង ដូចជា​បុរី ឧទ្យាន​ទ​ន្លេ​បាសាក់ បុរី​ប្រិមប្រិយ (​សៀមរាប​) បុរី​សុ​វណ្ណា បុរី​ជុំ​វិញ Ratana Plaza ជាដើម ពោលគឺ​គាត់​បាន​ចាប់ផ្តើម​កសាង​បុរី​បុរី​មុន​បុរី​ភាគច្រើន​ដែល​កំពុងតែ​សាងសង់​សព្វថ្ងៃ​។​

ដោយ​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន​ចាប់ផ្តើម​សាងសង់​បុរី​ដែរ​នោះ ក្រុមហ៊ុន​របស់​អ្នក ឧកញ៉ា​បាន​ងាក​ចេញពី​ការកសាង​បុរី​ទៅ​អភិ​វ​ឌ្ឃ ជា​អគារ​ពាណិជ្ជកម្ម និង​ខន់​ដូ​រវិញ ដែលមាន វិមាន​កាណាឌីយ៉ា និង រូ​៉​សខន់​ដូរ​ជាដើម ។​
 

 អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

RELATED ARTICLES