ផ្សារកាប់សាច់ម៉ូតូ និងទូរស័ព្ទដៃឃ្លាំងរំសេវត្រូវបានបិទទ្វារហើយ ដោយសារតែមូលហេតុនេះ

ផ្សារឃ្លាំងរំសេវបណ្តុំដោយគ្រឿងអេឡិចត្រូនិចធំមួយនៅកម្ពុជា ដែលភាគច្រើនត្រូវបានគេអោយ

ឈ្មោះថាគឺជាផ្សារកាប់សាច់ ពោលសម្បូរទៅដោយអ្នកលក់ម៉ូតូ ជាពិសេសនោះទូរសព្ទ័ដៃតែម្តង ។ 

គួរអោយស្តាយ ផ្សារដែលមានវ័យចំណាស់មួយក្នុងចំណោមផ្សារដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជា

ដែលហៅថាផ្សារឃ្លាំងរំសេវ នឹងធ្វើការបិទនៅចុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ  ដោយក្រោម

ហេតុផលមួយគឺជំនួសនៅការសាងសង់អគារទំនើបទាន់សមួយបំផុតនៅទីនោះ ។ 

យោងតាមសេចក្តីប្រកាសបានជូនដំណឹង ដោយមេធាវីឈ្មោះថា ខូវ ណារ៉ូ  និងមេធាវីស៊ិន វ៉ានី

​ដែលតំណាងអោយឧកញ៉ា ស៊ីគង់ទ្រីវ ក៏ដូចជាលោកជំទាវ ហុងស៊ូន បានជម្រាបដំណឹងនេះ

ដល់បងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ ដូរនៅក្នុងផ្សារឃ្លាំងរំសេវ អំពីការអស់សុពល

ភាពនៃកិច្ចសន្យាជួល ដោយបងប្អូនត្រូវរកទីតាំងថ្មីដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយ

ផ្សារត្រូវបិទជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

មូលហេតុមួយទៀត ដែលផ្សារមួយនេះត្រូវបិទ ដោយសារតែដើម្បីអភិវឌ្ឈឲ្យមជ្ឈមណ្ឌល ម៉ុង ឌីយ៉ា

ល់ អោយមានសោភ័ណស្រស់បំព្រងក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យរាជធានីភ្នំពេញ

ក្លាយជាទីក្រុងដ៏ស្រស់ស្អាតសាកសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈរបស់ប្រជាជខ្មែរ

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES