មកស្គាល់ម៉ូដែលរថយន្តទាំង ៥ របស់ព្រះចៅស៊ុលតង់ព្រុយណេ ឡាន Roll Royce មួយទិញផ្ទះបានជិត ២០០ ល្វែង

អ្នកណាៗក៏ដឹងដែរថា ព្រុយណេគឺជាស្តេចប្រេងកាតមានទ្រព្យដាច់លេខនៅលើលោកស្ទើរតែយកមាសទ្រាប់អង្គុយទៅហើយ ពោលគឺស្តចអង្គនេះមានទ្រព្យជាង ២០ ពាន់លានដុល្លារ ហើយក្នុងមួយវិនាទីស្តេចព្រុយនេរកលុយបាន ១០០ ដុល្លារអាមេរិក។ 

អ្វីដែលគួរអោយអស្ចារ្យស្តេចនៅប្រទេសព្រុយណេអង្គនេះមានឡានហូតទៅដល់ ៥០០ គ្រឿងឯណោះ ហើយបើរថយន្តសម្រាប់ផ្លាសប្តូរជារៀងរាល់ថ្ងៃ ឫជិ:ទៅក្រៅម្តងៗ មានអ្នកហែរហមប្រមាណ ៧០០០ គ្រឿង ។ 

ពេលនេះ Business Cambodia សូមលើកយកម៉ូដែលរថយន្តកំពូលចំនួន ៥ របស់ស្តេចស៊ូតង់ដែលមានតម្លៃថ្លៃជាងគេនៅល់លោក។ 

សម្រាប់រថយន្តដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោករបសស្តេចស៊ូតង់គឺរថយន្ត rolls Royce ដែលនៅផ្នែកខាងកធ្វើឡើងពីមាសសុទ្ធ ដែលមានតម្លៃប្រមាណ ១៤លានដុល្លារ។ ។ រថយន្តទីពីរនោះ គឺ rolls Royce  Phantom ដែលមានតម្លៃជាង ១៤ លានដុល្លារ រថយន្តទីបី Mercedes Benz CLK GTR គឺជារថយន្តដែលមានតម្លៃមិនក្រោមពី១០លានដុល្លារឡើយ។ ចំណែកឯរថយន្តទីបួន Bentley Java ក៏ជារថយន្តកំពូលរបស់ស្តេចអង្គនេះដែរ កម្លាំងម៉ាស៊ីនឡាននេះអាចស្ទុះបាន ២៥០ គីឡូម៉ែត្រក្នុងរយ:ពេលមួយម៉ោង ចំណែករថយន្តចុងក្រោយនោះគឺ Aston Martin v8 ក៏ជារថយន្តលំដាប់កំពូលដែរ ដែលមានល្បឿនលឿន ៣៣០គីឡូម៉ែត្រប្រើរយ:ត្រឹមមួយម៉ោងប៉ុណ្ណោះ ។ អ្នកទាំងអស់គ្នា​ប្រហែជាឆ្ងល់ហើយមែនទេថាហេតុអ្វីបានជាគាត់មានប្រាក់ច្រើនយ៉ាងនេះ? 

តាមពិតទៅប្រទេសព្រុយណេ ត្រូវបានគេអោយឈ្មោះថាជាប្រទេសកំណប់រ៉ែប្រេងកាត ស្តេចអង្គនេះអាចរកប្រាក់បានគិតជាវិនាទី ដែលមួយវិនាទីអាចរកបាន១០០ដុល្លារ មកពីការវិនិយោគប្រេងកាត ចំណែកឯមួយឆ្នាំគាត់អាចរកបាន ២ ពាន់លានដុល្លារ បើគិតជាប្រាក់សរុបជារៀងរាល់ឆ្នាំមានប្រមាណ ២០ពាន់លានដុល្លារ។ 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES