ឪពុកមេដឹកនាំកូរ៉េខាងជើងមានប្រវត្តិខ្លាំងមិនធម្មតា ធ្លាប់លេចមុខក្នុងភាពយន្តហូលីវូតទៀតផង

ប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយដែលមានច្បាប់ទម្លាប់តឹងរឹងក្នុងការរស់នៅប្រចាំថ្ងៃ ។ មិនថាការ ដើរហើរ ការកម្សាន្ត ផ្សេងៗក៏ត្រូវបានហាមប្រាមមិនអាចសេរីបានតាមចិត្តដូចប្រទេសដទៃឡើយ ។ 

ចំណែកមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ក៏ជាមេដឹកនាំម្នាក់ដែលប្រកាន់ខ្ជាប់នូវច្បាប់ដ៏តឹងរឹងជាងគេបំផុតនៅលើពិភពលោកផងដែរ ។ មិនតែប៉ុណ្ណោះលោក គីម ជុងអ៊ុន គឺជាបុគ្គលម្នាក់ដែលមានចំណេះវិជ្ជាខ្ពស់ ហើយមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ។ លោកមានសមត្ថភាព ប្រើប្រាស់អាវុធគ្រប់ប្រភេទ ទាំងធុនតូច ធុនធំ លោកអាចបើករថពាសដែក ជិះសេះ និងអាចបើបរយន្តហោះបានថែមទៀតផង ។ 

បើនិយាយពីឪពុករបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងអីល ក៏មានសមត្ថភាពខ្លាំងមិនធម្មតាដែរ ។ លោក គីម ជុងអីល ជាបុគ្គលដែលមានចំណេះដឹងខ្ពស់ និងមានចំណេះដឹងផ្នែកយោធាមិនធម្មតាឡើយ ។ មិនតែប៉ុណ្ណោះលោក គីម ជុងអីល ក៏ធ្លាប់បានលេចមុខនៅក្នុងខ្សែភាពយន្តហូលីវូតតុក្កតាមួយដែលមានចំណងជើងថា Team America ។ នៅក្នុងរឿងនោះលោកសម្តែងជាតួរចិត្តអាក្រក់ ហើយខ្សែភាពយន្តមួយនេះក៏បានល្បីល្បាញខ្លាំង ដោយសារតែគេបានដាក់បញ្ចូលតួរអង្គលោក គីម ជុងអ៊ុន នេះផងដែរ៕ 

អត្ថបទដោយ Nen Sothea (Leadership Editor ) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES