លោក គីម ដារ៉ា ចំណុចចាំបាច់ដែលអ្នកត្រូវត្រៀមមុននឹងសម្រេចចិត្តបើកអាជីវកម្មមួយ

ការចាប់ផ្ដើមអាជីវកម្ម ឬ ក៏ធ្វើអ្វីមួយយើងត្រូវចេះរៀបចំផែនការ បើមិនបានប្រយ័ត្នទេយើងអាច និង បរាជ័យទាំងមិនដឹងខ្លួន បច្ចុប្បន្ននេះមានអាជីវកម្មជាច្រើនដែលចាប់ផ្ដើមហើយបរាជ័យ​​ ពីព្រោះមិនបានយល់ច្បាស់ពីអាជីវកម្មនេះ មិនមានជំនាញពីអាជីវកម្មនេះ ចាប់ផ្ដើមធ្វើតាមគ្នា ឬ ក៏មិនបានគិតពី លទ្ធិផល ។

លោក គីម ដារ៉ា ស្ថាបនិក Start Up community បាននិយាយថា ដើម្បីត្រៀមខ្លួនមុននិងចាប់ផ្ដើម បើកអាជីវកម្ម ត្រូវមាន :

១ . យល់ច្បាស់ពីអាជីវកម្ម :ត្រូវចេះ ជំនាញដែលយើងបើកអាជីវកម្ម​ ( Hard skill ) មួយវិញទៀត មិនមែនជួលបុគ្គលិកហើយឲ្យគេធ្វើការទាំងដែលយើងមិនទាន់ចេះមិនទាន់យល់នោះទេ ព្រោះវាងាយនឹងប្រឈមមុខជាមួយបញ្ហា បើនៅពេលដែលមានបញ្ហា ។

២ .​ រៀនអ្វីបន្ថែមពីអាជីវកម្ម : រៀនពីអាជីវកម្មដែលយើងកំពុងតែធ្វើ និង​ អ្វីដែលយើងមិនទាន់ចេះ រៀនពីជំនាញផ្សេងៗដែលជាធាតុផ្សំរបស់អាជីវកម្មមាន ដូចជា ភាពជាអ្នកដឹកនាំ គណនី​ អ្នកគ្រប់គ្រង ....បន្ទាប់មកជួលពួកគេឲ្យធ្វើការឲ្យ ហើយសួរខ្លួនឯងថានៅខ្វះខាតអ្វី ហើយត្រូវរៀនអ្វីបន្ថែមទៀត ពីការចាប់ផ្ដើមបើកអាជីវកម្មថ្មី ។

៣ . អ្នកជំនាញ : មុននិងចាប់ផ្ដើមអ្នកត្រូវសុំការណែនាំពីអ្នកជំនាញ ឬ អ្នកដែលជោគជ័យមុនអ្នក អ្នកដែលធ្លាប់ឆ្លងកាត់មុន អ្នកដែលមានបទពិសោធន៍ ឬ ក៏ ជួលពួកគេឲ្យមកធ្វើការឲ្យ កាន់ខាង leadership បើមិនដូច្នេះទេអាចធ្វើជា ដៃគូររកស៊ីរបស់អ្នក ។

៤. រៀនបើកចិត្ត : ការចេះបើកចិត្តឲ្យទូលាយ ទទួលស្គាល់នៅចំណុចខ្វះខាត នៅក្នុងអាជីវកម្ម ការមិនទម្លាក់កំហុសទៅលើអ្នកនៅក្រោមបង្គាប់ ឬ អ្នកដទៃ ព្រោះថាអ្នកគឺជាអ្នកគ្រប់គ្រង ជាអ្នកសម្រេចចិត្ត ដូចនេះទទួលយកកំហុសដែលបានកើតឡើង រកវិធីដោះស្រាយបញ្ហា និង កែប្រែស្ថានភាពឡើងវិញ ៕

អត្ថបទដោយ គន្ធា (Leadership Writer) 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES