កសិដ្ឋានចិញ្ចឹមកន្ធាយវិហាសួគ៌ លក់កន្ធាយរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កន្ធាយគឺជាសត្វមួយប្រភេទ ដែលគេនិយមយកមកធ្វើជាម្ហូបអាហារពិសេសនៅក្នុងភោជនីយដ្ឋានធំៗ ហើយចំពោះទីផ្សាកន្ធាយនៅក្នុងប្រទេសកម្ពុជា គឺនៅមានកម្រិតនៅឡើយ ដែលវាជាឱកាសមួយផងដែរនៅក្នុងការរកចំណូលពីការចិញ្ចឹមកន្ធាយនៅតាមគ្រួសារសម្រាប់ផ្គត់ផ្គង់អោយហាងទាំងនោះនៅកម្ពុជា។

លោក ហេង ម៉ាទីណេ ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយនៅក្នុងទឹកដីវិហាសួគ៌ បានថ្លែងប្រាប់ Business Cambodia ថា លោកប្រកបអាជីពចិញ្ចឹមកន្ធាយនេះប្រមាណជា ២០ ឆ្នាំមកហើយ នៅលើទឹកដីវិហាសួគ៌នេះ ពោលគឺដំបូងឡើយលោករៀនសូត្របច្ចេកទេសចិញ្ចឹមដំបូងបំផុតពីប្រទេសថៃ ដែលកាលនោះប្រទេសថៃទទួលពូជកន្ធាយនេះមកពីតៃវ៉ាន់យកមកចិញ្ចឹម។ 

លោក ហេង ម៉ាទីណេ បានបន្តថាជាទូទៅកន្ធាយត្រូវបានបញ្ចាទិញជាពីប្រភេទធំៗ អាចទិញជាកូនយកទៅចិញ្ចឹមបន្ត និងអាចទិញជាកន្ធាយសាច់ សម្រាប់ធ្វើជាម្ហូបពិសេសនៅក្នងភោជនីយដ្ឋាន ដែលជាទូទៅកន្ធាយ ១ គីឡូលក់ក្នុងតម្លៃ ១០ ដុល្លារ ហើយកន្ធាយ ១ ក្បាលចន្លោះពី ៦ ខាំ ទៅ ១ គីឡូក្រាម ហើយបើនិយាយពីអាយុកាលចិញ្ចឹមវិញកន្ធាយអាចប្រមូលផលបានគឺអាយុកាលមួយឆ្នាំពេញ។ 

លោក ម៉ាទីណេ បានសង្កត់ធ្ងន់ថា សូមកុំមានការយល់ច្រឡំថា កន្ធាយជាប្រភេទសត្វខុសច្បាប់ មិនមែននោះទេ ព្រោះថាអាជីវកម្មរបស់លោកទទួលបានអជ្ញាប័ណ្ណពីក្រសួងកសិកម្មថា ជាប្រភេទកន្ធាយចិញ្ចឹម មិនមែនជាការចាប់កន្ធាយព្រៃ នាំអោយប៉ះពាល់ដល់ធនធានធម្មជាតិរបស់រដ្ឋនោះទេ។ 

លោកបានបង្ហើបពីឱកាសមួយចំនួនថា សម្រាប់កាចិញ្ចឹកកន្ធាយមិនមានអ្វីពិបាកនោះទេ ហើយក៏មិនចាំបាច់ខាតពេលមើលថែវារាល់ថ្ងៃនោះដែរ អ្នកដែលមានស្រះទំនេរអាចដាក់ចិញ្ចឹមទៅ ហើយលោកជាអ្នករកទីផ្សារអោយ មួយគីឡូ ១០ ដុល្លារដែរ យ៉ាងហោចណាស់មួយឆ្នាំ សល់ក្បែរម៉ឺនដុល្លារ វាជួយបង្កើនចំណូលដល់ក្រុមគ្រួសារថែមទៀតផង។ 

លោកបានបន្ថែមថា​ ចំពោះអាជីវកម្មរបស់លោកមានលក់កន្ធាយសម្រាប់ភោជនីយដ្ឋាន និងសម្រាប់បងប្អូនណា ដែលចង់់ទទួលទានសាច់កន្ធាយ ឬចង់បង្កើតមុខរបរថ្មីក្នុងជាអាជីពនេះក៏អាចមានឱកាសដូចគ្នា សូមទំនាក់ទនងមកកសិដ្ឋានផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩២ ៣៩​​​​​ ៨៦ ៨៦/០៨៧​ ៩១ ៨១ ៩១៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

USNews Logo

RELATED ARTICLES