ផ្លូវការហើយ! ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានប្រកាសកិច្ចសហការ ជាដៃគូរជាមួយ ក្រុមបាល់ទាត់ Manchester City ក្នុងគោលបំណងរួមតែមួយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និង ក្រុមបាល់ទាត់ Manchester City បានប្រកាសរួមគ្នាជាផ្លូវការនូវកិច្ច សហការជាដៃគូរពាណិជ្ជកម្ម ក្នុងគោលបំណងរួមគ្នាតែមួយនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅផ្សារទំនើប NOROMALL។ 

លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិត ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា៖ « កិច្ចសហការជាដៃគូូរ ពាណិជ្ជកម្មជាមួយក្រុមបាល់ទាត់ Manchester City ដែលជាក្រុមបាល់ទាត់កំពូលប្រចាំ ចក្រភពអង់គ្លេសថ្ងៃនេះ គឹជាសមិទ្ធផលនៃភាពជោគជ័យថ្មីមួយទៀតសម្រាប់ផលិតផល ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ របស់យើង បន្ថែមទៅលើភាពជោគជ័យដែលក្រុមហ៊ុន ដណ្តើមបាននូវចំណែកទីផ្សារមួយចំនែកច្រើន ដូចការរំពឹងទុកសម្រាប់ឆ្នាំ ២០១៩ នេះ។ 

 

លោកបន្តទៀតថាកិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងដ៏មានសារៈប្រយោជន៍រួម មួយក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់កុមារក្រោមអាយុ ១៦ ឆ្នាំ នៅតាមសហគមន៍តែម្តង គឺតាមរយៈវគ្គបង្ហាត់បង្ហាញខ្លីផ្ទាល់ពីគ្រូបង្វឹកផ្ទាល់ក្រុម Manchester City នៅពេលខាងមុខនេះ។ 

 

លោកបន្ថែមទៀតថា យើងក៏កំពុងតែពិចារណាទៅលើរង្វាន់បន្ថែមសម្រាប់អ្នកនិយមពិសា ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ គឺឱកាសឈ្នះបានរង្វាន់ទៅទស្សនកិច្ចចក្រភពអង់គ្លេស និង ទស្សនាផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុម Manchester City ក្នុងពានរង្វាន់  English Premiere League ប្រចាំឆ្នាំ។ 

លោកក៏បានណែនាំអោយស្គាល់ផងដែរ នូវទូតសុឆន្ទៈទាំង ៤នាក់ ដំបូងគេបង្អស់របស់ ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ គឺកីឡាករខ្សែរប្រយុទ្ធក្រុម Manchester City គឺលោក Gabriel Jesus, លោក Raheem Sterling និងកីឡាករខ្សែរបំរើប្រយុទ្ធលោក Riyad Mahrez រួមជាមួយនឹងកីឡាជម្រើសជាតិបាល់ទាត់កម្ពុជាមួយរូបគឺលោក ធារី ចន្ថាប៊ីន។ 

ចំណែកឯអ្នកតំណាងពីក្រុមបាល់ទាត់ Manchester City គឺលោក Stephan Cieplik អគ្គនាយករង និង ជានាយកគ្របគ្រងកិច្ចសហប្រត្តិបត្តការបាល់ទាត់ប្រចាំអាស៊ីប៉ាស៊ីហ្វិក ក៏បានមានប្រសាសន៍ថា “ តាមរយៈការវាយតម្លៃទាំងទៅលើទាំងកេរ្តិ៍ឈ្មោះ គុណភាព និង ប្រភេទភេស្ជៈនេះ បូករួមជាមួយការគាំទ្រដ៏ច្រើនពីពលរដ្ឋកម្ពុជាចំពោះ ភេស្ជៈប៉ូវកម្លាំង វើក យើងអាចសន្មត់បានថា ជាផលិតផលដែលសាកសមបំផុតក្នុងកិច្ច សហ ការជាមួយក្រុម បាល់ទាត់របស់យើង ដើម្បីសម្រេចគោលបំណងរួមក្នុងការចូលរួមចំនែកបង្កើនសមត្ថភាព ដល់កុមារក្រោមអាយុ ១៦ ឆ្នាំ នៅតាមសហគមន៍ក្នុងប្រទេសកម្ពុជាលើវិស័យបាល់ទាត់។”

លោកបន្តទៀតថា “ក្នុងភាពជាដៃគូរនេះ យើងនឹងខិតខំប្រឹងប្រែងអោយអស់លទ្ធភាព ដើម្បីនាំមកនូវមោទនភាពដល់អ្នកគាំទ្ររបស់យើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអតិថិជន ដែលនិយមពិសាភេស្ជៈប៉ូវកម្លាំង វើកផងដែរ តាមរយៈការប្រឹងប្រែងការពារតំណែងជើង ឯក២រដូវកាលជាប់គ្នារបស់យើងនៅក្នុងការប្រកួតពាន English Premiere League ប្រចាំឆ្នាំ។”

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES