ឆ្លាតមែន​ KFC នៅចិន ដាក់លក់តាមការ៉ាស់សាំងទាញភ្ញៀវភ្លូកទឹកភ្លូកដី នៅសៀងហៃ

បើនិយាយពី KFC មនុស្សភាគច្រើនសុទ្ធតែបានស្គាល់ថាជាយីហោមួយនេះដែលល្បីខ្លាំងនៅលើពិភពលោក ហើយក៏មានសាខាជាច្រើនផងដែរនៅបណ្តាលប្រទេសមួយចំនួន នេះដោយសាទិចនិចនៃការធ្វើទីផ្សាររប់ពួកគេ ។ 

KFC ជាយីហោរបស់ចិនមួយដែលមានតាំងពីយូរណាស់មកហើយ ភាគច្រើនត្រូវបានគេស្គាល់ថាជាយីហោមួយដែលផ្តល់នៅអាហាររហ័សទាន់ចិត្ត សព្វថ្ងៃយីហោមួយនេះកំពុងតែពង្រីកខ្លួននៅជំវិញពិភពលោក ។ 

ថ្មីៗនេះមា្ចស់យីហោ KFC មាននៅយុទ្ធសាស្ត្រមួយគឺដើម្បីពង្រីកខ្លួនអោយកាន់តែធំឡើង ជាពិសេសនោះការបង្កើតអោយមានច្រើនសាខានៅទឹកដីប្រទេសរបស់ខ្លួនទីក្រុងសៀងហៃ ។

វិធីសាស្ត្រនៅក្នុងការបើក KFC អោយបានច្រើនសាខានោះគឺកាបើកហាងនៅនៅតាមការ៉ាស់សាំង ទៀតសោតនៅប្រទេសចិនក្រុងសៀងហៃមានការ៉ាស់សាំងប្រមាណ ៥០០០០ កន្លែង ដូច្នេះពួកគេចង់អោយមាននៅយីហោ KFCនៅតាមការ៉ាស់សាំងនីមួយៗ នៅកន្លែងនោះ។

មូលហេតុហេតុដែល KFCកំណត់ទីតាំងរបស់ខ្លួននៅតាមការ៉ាស់សាំងនោះដោយសារ ការមើលឃើញ និងអាចឆក់យកអតិថិជនបានយ៉ាងច្រើននៅនឹងកន្លែង​ ព្រោះនៅពេលដែលមនុស្សឈប់ចាក់សាំង​​ ពួកគេនិងឃើញយីហោមួយនេះ ដោយមិនចាំបាច់ទៅស្វែងរកឆ្ងាយឡើយ ។ 

សម្រាប់យីហោដែលល្បីៗក្នុងកាផ្តល់ជូននៅអាហាររហ័សទាន់ចិត្តគឺសុទ្ធសឹងតែមានច្រើនសាខា ប្រមាណជា ៨៤០០សាខា​ មានដូចជា យីហោ owns Pizza Hut , KFC , Taco Bell ជាដើម ដែលសុទ្ធសឹងតែជាយីហោអាហាររហ័សទាន់ចិត្ត ពួកគេនិងមានគម្រោងបើកសាខាប្រមាណ ១០០០០ កន្លែង ​នៅក្នុងឆ្នាំ២០២១ខាងមុខនេះ។

អត្ថបទដោយ : Heang polite 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES