បុរសសង្ហា អ៊ូ តុងហួ (KEY) កំពុងរៀនអនុបណ្ឌិតជំនាញកម្រមួយនៅអាមេរិក ដើម្បីជួយសហគ្រិនកម្ពុជា

យុវជន អ៊ូ តុងហួ ដែលមានឈ្មោះហៅក្រៅថា KEY ត្រូវបានមនុស្សជាច្រើនស្គាល់ថាជាតារាចម្រៀងវ៏យក្មេងមួយរូបដ៏មានប្រជាប្រិយភាព តាមរយៈការច្រៀងបទចម្រៀងជាភាសាអង់គ្លេសជាច្រើនបទរបស់លោកដូចជា Late at Night, Over & Over, Ready for This Love ជាដើម។ លោកបានធ្វើឱ្យយុវវ័យជាច្រើនស្រលាញ់ចូលចិត្តលោកតាមរយៈបទចម្រៀង ការធ្វើជាវីដេអូ Q&A ដែលទាក់ទងនឹងបទចម្រៀង និងជីវិតប្រចាំថ្ងៃ បូករួមជាមួយនឹងរូបរាងដ៏សង្ហាររបស់លោក។ ប៉ុន្តែនាពេលថ្មីៗនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយដោយលោកបានជាប់អាហារូបករណ៍ទៅសិក្សាបន្តនៅសហរដ្ឋអាមេរិក។ ដោយយោងទៅតាមគេហទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកបានបង្ហោះថា “អ៊ូ តុងហួ កំពុងតែសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសហគ្រាសសង្គមនៅសាកលវិទ្យាល័យ American University។

តុងហួបាននិយាយថា «គោលដៅរបស់ខ្ញុំគឺអាចរួមចំណែកដល់ការអភិវឌ្ឍន៍នៃវិស័យមិនស្វែងរកកម្រៃ នៅកម្ពុជា ជាមួយនឹងការបញ្ចូលស្មារតីសហគ្រិន។ ខ្ញុំសង្ឃឹមផងដែរថា នឹងក្លាយជាអ្នកគាំទ្រការងារនៃភាពជាសហគ្រិនសង្គមល្អ នៅក្នុងសហគមន៍របស់ខ្ញុំ»។ តុងហួគឺជាប្រធានកម្មវិធីសម្រាប់មូលនិធិសន្តិភាពសាកល នៅកម្ពុជា មុនពេលគាត់បានទទួលអាហារូបករណ៍ Fulbright។”

ជាការពិតណាស់តាមរយៈពត៌មានខាងលើយើងអាចនិយាយថា លោក អ៊ូ តុងហួ បើទោះបីជាកំពុងមានប្រជាប្រិយភាពយ៉ាងណាក៏លោកនៅតែឱ្យតម្លៃខ្លាំងចំពោះការសិក្សាផងដែរ។ ម៉្យាងទៀតនេះគឺជាដំណឹងល្អមួយដែលកូនខ្មែរមួយរូបអាចទៅសិក្សានៅបរទេស ហើយយកចំណេះដឹងដែលខ្លួនមានយកមកបម្រើដល់ប្រទេសជាតិរបស់ខ្លួនវិញ។ គួរជម្រាបថាជំនាញសហគ្រាសសង្គមគឺ ជាឧបករណ៍ជួយដំណោះស្រាយបញ្ហាសង្គមប្រកបដោយស្ថេរភាពឆ្ពោះទៅមុខដោយព្យាយាមលុបបំបាត់ភាពអវិជ្ជមានផ្សេងៗនៅក្នុងសង្គម។

 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ(Leadership Writer)

TEL: 096 35 17 713/ 077 656 051

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង កំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត និងបង្កើនគុណភាពជីវិតរបស់អ្នកឲ្យមានភាពសប្បាយរីករាយជាងមុន។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES