លោក កែវ ឡង់ឌី៖ ចង់ឱ្យអាជីវកម្មមួយរស់បានយូរអង្វែង គួរធ្វើអាជីវកម្មណា ដោះស្រាយបញ្ហាមនុស្ស

មានបុគ្គលបរាជ័យមួយចំនួន​ ចេញរកស៊ីច្រើនតែធ្វើអាជីវកម្មដែលមិនមែនជាដំណោះស្រាយរបស់មនុស្ស ហើយមានសហគ្រិនជោគជ័យច្រើនណាស់ទូទាំងពិភពលោកបានធ្វើអាជីវកម្ម ដែលដោះស្រាយបញ្ហាមនុស្ស ។ជាក់ស្តែង ដូចដែលលោកអ្នកបានដឹងហើយថា ស្ថាបនិកក្រុមហ៊ុនយក្សFacebook លោក Mark Zuckerberg ។ លោកគិតគូរពីបញ្ហារបស់មនុស្សផ្តោតសំខាន់ ព្រោះចង់ឲ្យមនុស្សមានភាពងាយស្រួយក្នុងការប្រាស្រ័យទាក់ទងគ្នា រហូតបានក្លាយជាកំពូលមហាសេដ្ឋីវ័យក្មេងដែលឈរនៅលំដាប់លេខរៀងទី៤ របស់ពិភពលោក។

ទាក់ទងនឹងការរកស៊ី សហគ្រិនចាស់វស្សា លោក កែវ ឡង់ឌី  នាយកប្រតិបត្តិនៃក្រុមហ៊ុន Baby outlet បានបង្ហើបយ៉ាងដូច្នេះថា “​ចង់ឲ្យអាជីវកម្មមួយរស់បានយូរអង្វែង គួរធ្វើអាជីវកម្មណា ដោះស្រាយបញ្ហាមនុស្ស។ សហគ្រិនរូបនេះ​ បានពន្យល់ខាងក្រោមនេះដូចតទៅ។

សហគ្រិនឆ្នើមរូបនេះ បានរៀបរាប់ដូច្នេះថា ចង់ធ្វើអាជីវកម្មឲ្យល្អ ឲ្យជោគជ័យ ឲ្យមានភាពយូរអង្វែង​បាន គឺជាអាជីវកម្មមួយដែលដោះស្រាយបញ្ហាមនុស្ស មិនមែនជាអាជីវកម្មដែល ចេះតែនឹកឃើញហើយចេះតែធ្វើនោះទេ ។​ ពេលណាមនុស្សជាច្រើន​គេមានបញ្ហា​ ត្រូវនឹងអ្វីដែលយើងកំពុងតែធ្វើនោះច្បាស់ណាស់ប្រាដកជាគេ​មានបញ្ហា​អ្វីមួយ គេនឹងរត់មកយើងជាមិនខាន ។ 

លោក ក៏បានពន្យល់ថាអាជីវកម្មដែលដោះស្រាយបញ្ហាមនុស្សសុទ្ធសឹងតែជាអាជីវកម្មមួយដែលមានសក្តានុពលខ្លាំង នឹងមានដង្ហើមរស់បានយូរ។ លោក បានបន្តដែរថា “ប្រសិនបើចង់រកស៊ី ពិតប្រាកដមែន យុវជនគួរតែ សិក្សាជាមុនសិនថា តើក្នុងនាពេលបច្ចុប្បន្ននេះ ទីផ្សារគេមានតម្រូវការដូចម្តេចខ្លះ? តើភាពលំបាក​ ភាពឈឺចាប់របស់មនុស្សមានអ្វីខ្លះ?​គិតហើយយកវាមកពិចារណារកហេតុផល​ ចាប់ផ្តើមអនុវត្តន៍ ទើបផ្លែផ្កានឹងរីកដុះដារចេញមកជាមិនខាន។ ជាក់ស្តែង ដូចជាក្រុហ៊ុនលោក​ផ្ទាល់ គឺជាក្រុមហ៊ុនដែលនាំចូល ផលិតផលប្រើប្រាស់របស់កូនក្មេង ព្រោះលោកបានឃើញពីផលវិបាក​ នឹងបញ្ហារបស់ប្រជាជនកម្ពុជា​​ ត្រង់ចំណុចនេះហើយបានធ្វើឲ្យលោកបង្កើតក្រុមហ៊ុន Baby outlet បានចែកចាយទូទាំង២៥ខេត្ត/ក្រុង នឹងមានដៃគូរួមសហការជាមួយជាច្រើនប្រទេសទៀតផង៕

អត្ថបទ៖ Sreang Chandy 

 

 

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES