ស្ថាបនិកគ្លីនិកធ្មេញ សន្តិភាព៖បង្ហើបយុទ្ធសាស្រ្តដឹកនាំ៣ ដែលជួយឲ្យយីហោក្នុងស្រុកមួយនេះមានស្តង់ដារខ្ពស់

ទន្តបណ្ឌិត Kenzie Kheam ជាស្ថាបនិកគ្លីនិកធ្មេញ សន្តិភាព ដែល បានពង្រីកខ្លួន២សាខាហើយ ដោយទីតាំងទីមួយនៅទីក្រុងភ្នំពេញ និងមួយទៀតកំពុងដំណើរការនៅខេត្តស្វាយរៀង។ ទន្តបណ្ឌិតរូបនេះបង្ហើបពីតិចនិកដឹកនាំ៣ ដែលជួយឲ្យគ្លីនីកក្នុងស្រុកមួយនេះ ឈរជើងបម្រើសេវាកម្មផ្នែកមាត់ធ្មេញជូនភ្ញៀវជាតិ និងអន្តរជាតិជាង១០ឆ្នាំមកនេះប្រកបដោយប្រសិទ្ធភាពបំផុត។

ទន្តបណ្ឌិតរូបនេះ បង្ហើបថា ជារៀងរាល់ថ្ងៃគាត់តែងយកចិត្តទុកដាក់ជាមួយបុគ្គលិក ពិសេសផ្តល់ពេលវេលាឲ្យគាត់ដោះស្រាយបញ្ហាផ្ទាល់ខ្លួនគ្រប់គ្រាន់ និងផ្តល់ជូនឱកាសឲ្យពួកគាត់រីកចម្រើន ស្របតាមស្នាដៃ និងទេពកោសល្យរបស់ខ្លួន និងការគោរពនូវពេលវេលា តួនាទីរបស់ខ្លួន។

សហគ្រិនវិនិយោគក្នុងវិស័យសុខាភិបាលរូបនេះ រំលេចសារចុងក្រោយថា ការដឹកនាំក្នុងវិស័យនេះ សំខាន់បំផុត គឺភាពជាគម្រូ ដែលអ្នកដឹកនាំគេត្រូវបង្ហាញដល់បុគ្គលិកគ្រប់រូបឲ្យរៀនសូត្រ និងដើរតាមគោលការណ៍របស់ក្រុមហ៊ុន ដែលជួយឲ្យការបំពេញការងាររបស់គាត់មានភាពទទួលខុសត្រូវ ច្បាស់លាស់ និងសប្បាយចិត្តនឹងការងារផងដែរ។

គួរជម្រាបថាគ្លីនិកមួយនេះមានអតិថិជនហូរហែរ និងថ្មីៗជាប់ជាប្រចាំ ខណៈគ្លីនិកនេះមានគោលដៅពង្រីកឲ្យបានកាន់តែច្រើនសាខានៅកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានទទួលសេវាកម្មសុខភាពមាត់ធ្មេញដែលមានតម្លៃ សមរម្យ និងប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES