កសិករភាគច្រើនហាក់មិនអើពើចំពោះរបរចិញ្ចឹមកន្ធាយ ខណៈដែលកន្ធាយមានតម្លៃខ្ពស់និងសម្បូរទីផ្សារ

 

កន្ធាយជាសត្វមួយប្រភេទចិញ្ចឹមមានតម្លៃខ្ពស់​ និងសំបូរទីផ្សារ ប៉ុន្ដែមានអ្នកចិញ្ចឹមតិចតួចខ្លាំណាស់។ ដូច្នេះប្រសិនបើលោកអ្នកមានបំណងចង់ចិញ្ចឹមសត្វកន្ធាយ ក៏ដូចជាចង់ចិញ្ចឹមឲ្យមានគុណភាពល្អ អ្នកត្រូវសិក្សាអំពីចំណេះដឹងជាមូលដ្ឋាន សំខាន់គឺបច្ចេកទេសនិងជ្រើសរើសពូជ របៀបថែទាំ ធ្វើអាងចិញ្ចឹមសត្ចកន្ធាយអោយបានសមស្រប។ ថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកទៅដឹងពីបច្ចេកទេសនៃការចិញ្ចឹមសត្វកន្ធាយ។

របៀបធ្វើអាងចិញ្ចឹម 

  • អាងចិញ្ចឹមសត្វកន្ធាយចាំបាច់ត្រូវមានផ្ទៃក្រឡាជាង ១០ ម៉ែត្រការ៉េ ត្រូវធ្វើអំពី​ឥដ្ឋនិង ក្រាលស៊ីម៉ងត៍។ កំរិតទឹកមានជម្រៅពី ០,៦ ទៅ ១ ម៉ែត្រ។ 
  • ត្រូវមានលូបញ្ចេញទឹក (មាត់លូបាំងដោយសំណាញ់ដែក) ដើម្បី​ រក្សាកំរិតទឹកអោយស្ថិតនៅកំរិតខ្ពស់បំផុត ហើយមានលូបង្ហូតទឹកនៅបាតអាង។ 
  • ជុំវិញអាងគប្បីទុក​ចន្លោះ​​ដីទំនេរ​មានម្លប់ត្រជាក់ ហើយធ្វើ​ស្ពានសម្រាប់សត្វកន្ធាយវារពីអាងទៅដីគោក។

របៀបប្រលែងពូជ

  • មុនពេលព្រលែងពូជត្រូវសំអាតអាង
  • ត្រូវជ្រើសរើសកូនពូជណាដែលមាំមួន រូបរាងស្អាតល្អ មិនត្រូវ​របួសឬរលាត់សាច់ ជាដើម។ 
  • កូនពូជដែលល្អបំផុតគឺមានទម្ងន់ពី ១០០ ក្រាមក្នុង ១ ក្បាលឡើងទៅ។ 
  • គប្បីព្រលែង​​កូន​ពូជដែលមានទំហំប៉ុនៗគ្នាហើយព្រលែងក្នុងកំឡុងពេលចាប់ពីខែកុម្ភះដល់ខែមីនា។

ដង់ស៊ីតេចិញ្វឹម

  • កូនពូជមានទម្ងន់ពី ៥០ ទៅ ១០០ ក្រាម ត្រូវព្រលែងពី ១០ ទៅ ១៥ ក្បាលក្នុង ១ ម៉ែត្រការេ។
  • កូន​ពូជមានទម្ងន់ប្រមាណ ២០០ ក្រាម ត្រូវព្រលែងតែពី ៤ ទៅ ៧ ក្បាលក្នុង ១ ម៉ែត្រការេ ។

ការផ្ដល់ចំណី

  • ស្នូក ដាក់ចំណីត្រូវដាក់នៅនឹងមួយកន្លែងអោយស្ថិតនៅលិចក្រោមទឹក ២០ សង់ទីម៉ែត្រ។ 
  • មុនពេល ​អោយ​​​កន្ធាយស៊ីត្រូវសំអាតស្នូក អោយស្អាតបាត
  • ចំណីត្រូវល្មមនឹងរង្វះមាត់របស់កន្ធាយជាសំខាន់​ គឺ ប្រភេទ​សត្វដូច​ជាជន្លេន ខ្យង ខ្ចៅ ។ល។ 
  • បរិមាណចំណីដែលផ្គត់ផ្គង់ជារៀងរាល់ថ្ងៃអោយសត្វកន្ធាយគឺប្រមាណពី ៥ ទៅ ៨% នៃទម្ងន់​កន្ធាយដែលមាននៅក្នុងអាង។

របៀបនៃការថែទាំ

  • ត្រូវធានារក្សាភាពស្ងប់ស្ងាត់ ការបង្ហូតទឹកនិងបង់សំណាញ់ចាប់ ​កុំបង្កភាពភ័យរន្ធត់ដល់​សត្វ​កន្ធាយ។
  • ទឹកអាងត្រូវស្អាតជានិច្ច មិនទុកអោយស្អុយកខ្វក់។
  • បើចិញ្ចឹមនៅរដូវរងារត្រូវមានវិធានការទប់ទល់នឹងភាព​ត្រជាក់ដល់សត្វកន្ធាយដូចជា ដំឡើងកំរិតទឹក បណ្ដែតកំប្លោកជាដើម៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES