គាម សៀកឡុង៖ ខ្ញុំចូលចិត្តចេញក្រៅប្រទេស វាជាការវិនិយោគលើចំណេះដឹងដ៏សំខាន់សម្រាប់ខ្ញុំ

ទម្លាប់របស់មនុស្សចូលចិត្តចំណាយពេលបែបផ្សេងៗគ្នា ហើយការស្រូបយកចំណេះដឹង និងគំនិតច្នៃប្រឌិតមានការរបៀបរបរផ្សេងៗគ្នាដែរ។​

ដោយឡែកសម្រាប់លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century21 Dream Property វិញ លោកបានមានប្រសាសន៍ថា៖ នៅពេលទំនេរ លោកចូលចិត្តចំណាយពេលអានសៀវភៅ​ ជួបជុំមិត្តភក្តិ បង្កើតទំនាក់ទំនងថ្មីៗ ពិសេសលោកតែងតែឆ្លៀតឱកាសចេញទៅក្រៅប្រទេសផ្សេងៗ ដើម្បីសិក្សារៀនសូត្រពីប្រទេសជឿនលឿនទាំងនោះ។ 

ការកម្សាន្តរបស់លោកបែបនេះ ក៏ជាការវិនិយោគពេលវេលា និងលុយកាក់ចំគោលដៅ ចំណេញចំណេះដឹង និងទទួលបានគំនិតថ្មីៗដើម្បីយកមកអភិវឌ្ឍន៍អាជីវកម្មរបស់លោកឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិតទៀត។​

លោក គាម សៀកឡុងបានបញ្ជាក់ថា៖ គ្រប់ពេលដែលលោកចេញទៅក្រៅប្រទេស ក្រៅពីទុកថាជាការកម្សាន្ត លោកតែងទទួលបានគំនិតថ្មី និងមើលឃើញពីចក្ខុវិស័យនាពេលអនាគតក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាដូចគ្នាដែរ ព្រោះកម្ពុជាគង់តែទៅជាប្រទេសជឿនលឿនដូចប្រទេសនោះអ៊ីចឹង៕

“ការវិនិយោគដ៏មានតម្លៃ និងសំខាន់បំផុតគឺវិនិយោគលើចំណេះដឹងរបស់អ្នកមុនគេបង្អស់”

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

 

RELATED ARTICLES