មកស្គាល់តំណាងចែកចាយក្រុមហ៊ុន Justeen Miracle ទាំង១៨រូបដែលប្រែក្លាយពីស្រ្តីមេផ្ទះទៅជាអ្នកលក់ឆ្នើមរហូតទទួលបានពានរង្វាន់

ក្រុមហ៊ុន Justeen Miracle ជាក្រុមហ៊ុនគ្រឿងសម្អាងធំមួយនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយក្រុមហុនមួយនេះក៏កំពុងតែទទួលបានជោគជ័យខ្លាំងមួយនៅលើទីផ្សារ ជាពិសេសយីហោគ្រឿងសម្អាងមួយនេះបានជួយស្រ្តីមេផ្ទះរាប់ពាន់នាក់អោយហ៊ានចេញរកស៊ីដោយខ្លួនឯងនឹងហ៊ានចេញរកចំណូលដោយខ្លួនឯងផងដែរ។

ទន្ទឹមនឹងយីហោ Justeen Miracle កំពុងតែទទួលបានជោគជ័យខ្លាំងនៅលើទីផ្សារ លោកស្រីម៉ុក ទិព្វរាសី ដែលជាអគ្គនាយិកាក្រុមហ៊ុន Justeen Miracle ក៏បានបង្កើតព្រឹត្តិការណ៍សិក្ខាសាលាមួយ ដែលបណ្តុះបណ្តាលតំណាងចែកចាយអោយពូកែលក់ជាងមុន ដែលកម្មវិធីមួយនេះនឹងប្រព្រឹត្តិណ៍ឡើងនៅថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២០ នៅសាលកោះពេជ្រ​ អគារ L ដោយមិនមានការលក់សំបុត្រនោះទេ ពោលអាចអញ្ជើញចូលរួម Free Free ដោយគ្រាន់តែតំណាងចែកចាយចំណាយដើមទុនចំនួន ៦០០ដុល្លារ នឹងទទួលបានសំបុត្រចូលរួមមួយភ្លាមៗ ហើយនៅក្នុងកម្មវិធីបណ្តុះបណ្តាលនេះផងដែល អគ្គនាយិកា ម៉ុក ទិព្វរាសី ក៏មានការចែកពានរង្វាន់ដល់តំណាងចែកចាយឆ្នើមៗចំនួន20ពានរង្វាន់ និង ប្រធានក្រុមឆ្នើមចំនួនជាង40ពានរង្វាន់។

លោកស្រី ម៉ុក ទិព្វរាសី ក៏បាននិយាយថាក្រុមហ៊ុន Justeen Miracle បានចាប់ផ្តើមចេញរកស៊ីបានចំនួន ៣ ឆ្នាំមកហើយនឹងបច្ចុប្បន្ននេះមានតំណាងចែកចាយចំនួន ៥ពាន់នាក់ដែលភាគច្រើនពួកគាត់សុទ្ធសឹងតែជាស្រ្តីមេផ្ទះ តែពួកគាត់អាចរកចំណូលបានខ្លួនឯងដែរ ហើយពួកគាត់ក៏អាចមានមុខរបរខ្លួនឯងផ្ទាល់ផងដែរ។ 

សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលាមួយនេះផងដែល ក៏មានការផ្តល់រង្វាន់ជូនដល់អ្នកលក់ឆ្នើមដែលពួកគាត់សុទ្ធតែជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនJusteen Miracle ហើយអ្នកដែលទទួលបានពានរង្វាន់សុទ្ធតែជានារីៗដែលពួកគាត់ចាប់ផ្តើមដំបូងពីបាតដៃទទេរនោះទេ តែពួកគាត់បានតស៊ូគ្រប់បែបយ៉ាងរហូតមានមុខរបរច្បាស់លាស់ផងដែរ។

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES