មានដីកុំទុកចោលចាំតែចំណេញ!!មកមើលដំណាំទាំងនេះទាញចំណូលបានហើយអាចធ្វើឱ្យដីឡើងថ្លៃទៀត

កុំទុកឱ្យដីដុះស្មៅណា នៅមានប្រជាពលរដ្ឋភាគច្រើនណាស់​ដែលមានដីហើយទុកសម្រាប់ចំណេញ​ដោយសារតែ​អចលនទ្រព្យ​​​​​​កំពុងមានការរីកចម្រើនខ្លាំង ខណៈដែលមានដំណាំ និងអាជីវកម្មចិញ្ជឹម​សត្វទាញចំណូលចំណូល​បានហើយ​ថែមទាំងអាចធ្វើឱ្យដីឡើងថ្លៃថែមទៀតផង។

ថ្ងៃនេះ Business Cambodia សូមលើកដំណាំ មួយចំនួនអាចធ្វើឱ្យអ្នកដែលមានដីហើយទុក​ចោលដើម្បីតែចំណេញអាច​យកចំណូលបានហើយថែមទាំងធ្វើឱ្យដីឡើងថ្លៃទៀត៖

១.ដំណាំម្នាស់៖លោក សាយ ពន្លឺចិត្តករុណា បច្ចុប្បន្នគឺជាម្ចាស់កសិដ្ឋានដាំម្នាស់ធំជាងគេមួយ នៅក្នុងខេត្តស្ទឹងត្រែង ដែលសព្វថ្ងៃនេះលោកគឺជាអ្នកលក់ផ្លែម្នាស់ច្រើនជាងគេ និងជាសហគ្រានវេខ្ខប់ទឹកម្នាស់ធំជាងគេមួយផងដែរ នៅខេត្តស្ទឹងត្រែង ដែលសព្វថ្ងៃលោកនិយាយថា លោកកំពុងតែជំពាក់ម្នាស់ភ្ញៀចច្រើនណាស់ រកម្នាស់​លក់​អោយ​ភ្ញៀវ​មិនបានទេ ត្រូវការដៃគូសហការដាំដុះ ដែលលោករំពឹងថាចំណូលទទួលបានមិនក្រោម ១ ម៉ឺនដុល្លារទេក្នុង ១ ហិចតា។

២.ដំណាំល្មុត៖សព្វថ្ងៃនេះកសិករភាគច្រើនកំពុងតែប្រមូលផលល្មុត ហើយកើបលុយក៏បានច្រើនគួរសមពីរបរមួយនេះ បើយោងតាមអ្នកស្រី ថន សុខា អ្នកលក់ល្មុតនៅតំបន់ព្រៃបិក បានឱ្យដឹងថា នៅទីនោះមានចំនួនច្រើនហិចតា ចំពោះតម្លៃវិញលក់បាន ១ គីឡូ ៣០០០ រៀល ហើយក្នុងមួយរដូវអាចទទួលផលខ្ទង់ពាន់ដុល្លារ ដែក្នុង​មួយរដូ​វកាល​ល្មុតនេះ។

គួរជម្រាបផងដែរ ក្រៅពីដំណាំទាំងនេះក៏នៅ​មានដំណាំជាច្រើនទៀតដែល​អាចទទួលផលចំណេញ​ហើយថែមទាំងជម្រុញ​ឱ្យ​ដីឡើងថ្លៃទៀត ព្រោះដោយសារដីសម្រាប់ធ្វើកសិកម្មគឺទទួល​បានផលចំណេញច្រើនជាជាងការទិញដី​ដែល​ទំនេរទុក​ចោល​ សម្រាប់តែលក់ចំណេញដោយមិនបានយកទៅធ្វើអ្វីទាល់តែសោះ។

ដូច្នេះហើយបើអ្នកមានដីទំនេរគួរស្វែងយល់ពីដំណាំឬ អាជីវកម្មណា​ដែលសាកសមជាមួយ​ទីតាំងដីរបស់អ្នក​ដើម្បីកែច្នៃ​ដី​របស់អ្នកឱ្យទៅជាកន្លែងដែលគួរឱ្យទាក់ទាញហើយថែម

អត្ថបទ៖ទួន កែវពិសី

USNews Logo

RELATED ARTICLES