សហគ្រិនខ្មែរ ១ រូប បង្ហើបពីក្បួនលក់យកលុយមុនពីភ្ញៀវ បង្កើតទុនចេញរកស៊ីដោយមិនបាច់ប្រើលុយខ្លួនឯង

លោកគង់ ដារ៉ាដែលមានមនុស្សជាច្រើនស្គាល់គាត់ថាជា Jay ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ចូនជូនអ្នក ដែលកំពុងតែមានឈ្មោះល្បីល្បាញ ហើយនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជននោះបានបង្ហើបនៅក្បួនលក់មួយចំនួនដែលអាចធ្វើអោយអ្នកលក់អាចយកលុយពីភ្ញៀវមុនបាន។

តាមរយៈកម្មវិធីក្តីស្រមៃខ្ញុំរបស់ Business Cambodia លោកគង់ ដារ៉ាបាននិយាយថាពេលនេះមនុស្សគ្រប់គ្នាកំពុងតែមានបញ្ហាជាច្រើនអ្នកខ្លះចង់ចេញរកស៊ីតែគ្មានដើមទុន ចំណែកឯអ្នកខ្លះទៀតចេញលក់ហើយតែមិនអាចយកលុយពីភ្ញៀវបាននោះទេ ទើបធ្វើអោយមនុស្សជាច្រើនគាត់តែងតែរុញរាក្នុងការចេញរកស៊ីដោយសារតែជួបរឿងទាំងអស់នោះ។

លោកដារ៉ា បានបន្តទៀតថាបើអ្នកដាក់ចិត្តក្នុងការរកស៊ីពិតប្រាកដរឿងទាំងអស់នោះមិនមែនជាបញ្ហានោះទេ ព្រោះមនុស្សគ្រប់គ្នាដែលកើតមកលើផែនដីនេះគឺគ្រប់គ្នាមានដៃមានជើង មានកម្លាំងដូចគ្នាតែទាំងអស់ ហេតុនេះហើយកម្លាំងដែលយើងមានមិនមែនអង្គុយតែខ្លាចពិបាកខ្លាចបរាជ័យទេ គឺយើងត្រូវយកកម្លាំងទាំងអស់នោះដើរវិនិយោគដើម្បីយកលុយមកធ្វើជាដើមទុននៅក្នុងការរកស៊ី ព្រោះវាជាចំនុចតូចមួយដើម្បីយើងយកមកសន្សំបន្តិចៗអោយវាមានស្ថេរភាពរឹងមាំ ។

លោក Jay ក៏បានបន្ថែមទៀតថាលុយដែលយើងសន្សំបាន មិនប្រាកដថាយកមកធ្វើជំនួញទាំងអស់នោះទេសំខាន់យើងត្រូវទុកវាសំរាប់ចិញ្ជឹមជីវិតរបស់យើងក្នុងពេលធ្វើជំនួញសិន។ ហើយក្នុងពេលធ្វើជំនួញយើងត្រូវតែចេះស្វែងរកអតិថិជនមុន មុននឹងយើងចាប់ផ្តើមធ្វើជំនួញព្រោះកាលណាអាជីវកម្មរបស់យើងអាចដោះស្រាយនៅបញ្ហារបស់គាត់បាន គឺអតិថិជនអាចនឹងបង់លុយអោយយើងមុននោះហើយវាជាដើមទុនមួយសំរាប់អោយយើងបន្តនៅអាជីវកម្មរបស់យើងរហូតបានផងដែរ។

សហគ្រិនរូបនេះក៏បានចែករំលែកនៅបទពិសោធន៍មួយដែលធ្វើអោយក្រុមហ៊ុនជូនអ្នកអាចយកលុយពីអតិថិជនមុន លោកបានចែករំលែកថាសំរាប់វេបសាយជូនអ្នកពីដំបូងគ្មានបុគ្គលិកទេ ហេតុនេះហើយលោកត្រូវតែស្វែងរកដើមទុនមុនដើម្បីយកទៅជួលបុគ្គលិក ទើបធ្វើអោយលោកចុះទៅទំនាក់ទំនងជាមួយហាងលក់អនឡាញមួយចំនួន ហើយនិយាយពន្យល់អ្នកលក់អនឡាញថាពេលនេះគាត់មានសេវាកម្មដឹកជញ្ចូនបើត្រូវការសេវាកម្មណាមួយសូមបងទិញកញ្ចប់សេវាកម្មពោលពួកគាត់ប្រាកដជាជ្រើសរើសនៅសេវាកម្មយើងដើម្បីដោះស្រាយបញ្ហាការដឹកជញ្ចូនរបស់គាត់។

លោកក៏បានសង្កត់ធ្ងន់ថា គ្មានដើមទុននៅក្នុងការរកស៊ីមិនមែនជាបញ្ហានោះទេ អោយតែយើងហ៊ានចាប់ផ្តើមពីតូចតែគិតអោយធំនោះរឿងអ្វីក៏យើងអាចឆ្លងកាត់បានដែរ ហើយសំរាប់អ្នកលក់ដែលមានបញ្ហាលុយជាមួយភ្ញៀវយើងគួរតែចេះពន្យល់ពួកគាត់អោយបានល្អ ឬយើងប្រាប់ពួកគាត់ថាត្រូវបង់សេវាកម្មខាងខ្ញុំ៥០%ភាគរយ ឬបង់សេវាកម្មណាមួយដើម្បីយើងយកលុយទាំងអស់នោះមកធ្វើជាដើមទុនបន្តទៀត។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES