ហ្វ្រេនឆាយហ្វីលីពីន Jollibee គ្រោងពង្រីកខ្លួនចូលទីផ្សារអាមេរិក និងចិន ប្រជែង Mcdonald’sនៅក្រៅទឹកដីកំណើត

Jollibee បង្ហាញផែនការពង្រីកនៅអាមេរិក និងចិនដែលជាទឹកដី ដែល Mcdonald’sឈរជើងយូរឆ្នាំមកហើយ។ គោលដីថ្មីនេះកើតឡើងក្រោយក្រុមហ៊ុនរបស់មហាសេដ្ឋីទី៦របស់ហ្វីលីពីនបានទិញក្រុមហ៊ុន Coffee Bean & Tea Leaf ហើយចង់រកប្រាក់ចំណូល ៣០ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួននៅអាមេរិកក្នុងរយៈ១០ឆ្នាំ។

ដូចគ្នាដែរក្រុមហ៊ុនមួយនេះ ចង់បង្កើនប្រាក់ចំណូលនៅចិនដល់ ៣០ ភាគរយនៃការលក់សរុបខណៈប្រទេសហ្វីលីពីននឹងធ្លាក់ចុះដល់ ៣០ ភាគរយនៅពេលខាងមុខ។ លោក Ernesto Tanmantiong CEOក្រុមហ៊ុន Jollibee មានប្រសាសន៍ថា“ យើងចង់ពង្រីកទីផ្សារ និងបន្ថយហានិភ័យរបស់យើង នៅក្នុងស្រុកដែលអាចនឹងធ្លាក់បរិមាណលក់នាពេលអនាគត”។ 

ស្ថាបនិក​Jollibee ចូលចិត្តទិញក្រុមហ៊ុនដែលខាតបង់តិចតួចក្នុងតម្លៃទាប ហើយហើយកែខៃឲ្យយីហោទាំងនោះ ពង្រីកខ្លួននៅក្នុងទីផ្សារឡើងវិញ ជាមួយយុទ្ធសាស្រ្តដែលគាត់ធ្វើជោគជ័យនៅហ្វីលីពីន។ ក្រុមហ៊ុន Jollibee ដែលមានតម្លៃ ៤,៨ ពាន់លានដុល្លារអាមេរិកនិងមានយីហោឬយីហោយីហោ ១៦ ដែលមានឈ្មោះរបស់ខ្លួនមានបំណងចង់ពង្រីកយីហោរបស់ខ្លួនទាំង ៦ នៅហ្វីលីពីន បើកនៅអាមេរិកនិងចិន។

Jollibee គ្រោងនឹងពង្រីកយីហោទាំងអស់របស់ខ្លួនដែលមាននៅហ្វីលីពីន ដើម្បីក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារអាហារFastfoodនៅអាស៊ី៕

 

អត្ថបទដោយ៖NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES