យុទ្ធសាស្រ្តលក់កំពូលមួយរបស់Jollibeeច្នៃអាហារក្នុងស្រុកអោយក្លាយជាហ្រ្វេនឆាយលក់ក្រៅស្រុកបាន

យុទ្ធសាស្រ្តលក់កំពូលមួយរបស់Jollibee ដោយបានច្នៃអាហារក្នុងស្រុកធម្មតាៗសោះ ឲ្យក្លាយជាហ្រ្វេនឆាយលក់ក្រៅស្រុកបាន និងល្បីឈ្មោះជាង Mcdonald’s ដែលជាយីហោកំពូលលើលោកទៀតផង។ តាមពិតយីហោមួយនេះ មិនត្រឹមតែបង្កើតរូបមន្តឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងប្រើសាច់មាន់ដែលត្រូវនឹងចំណូលចិត្តមនុស្សភាគច្រើនទៀតផង។

យុទ្ធសាស្ត្រធំបំផុតដែលយីហោអាជីវកម្មនេះធ្វើ គឺបង្កើតមុខម្ហូបដែលមនុស្សទូទៅញាំបាន មានន័យថាក្រៅពីប្រជាជនហ្វីលីពីន ប្រជាជនប្រទេសណាក៏អាចញាំបានដែរ។ ការរក្សាអត្តសញ្ញាណរបស់ខ្លួនជារឿងមួយ តែការច្នៃប្រឌិតបន្ថែមនូវសាច់ ឬរសជាតិទៅតាមតំបន់ និងចំណូលចិត្តអ្នករស់នៅទីនោះជារូបមន្តជោគជ័យដ៏ធំសម្រាប់គ្រប់អាជីវកម្មដែលកំពុងតែរកស៊ី។ ហើយរឹតតែពិសេសទៅទៀតនោះ គឺគ្រប់គ្នាអាចញាំអាហារមួយនេះ ព្រោះប្រើសាច់មាន់ ដែលមនុស្សភាគច្រើនចូលចិត្ត។

លើសពីនេះទៅទៀត យីហោនេះក៏ជាអាជីវកម្មពូកែលក់អារម្មណ៍ផងដែរ នៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន ប្រជាជនរស់នៅតំបន់នោះមិនសូវចូលចិត្តការញញឹមឡើយ ហើយការដាក់រូបសញ្ញាឃ្មុំញញឹមមរបស់ Jollibee នៅពេលនេះហាក់ដូចជាផ្តល់កម្លាំងចិត្តដ៏ខ្លាំងក្លាមួយទៅអោយប្រជាជនហ្វីលីពីន នៅពេលដែលពួកគេបើកទ្វាហាង Jollibee។ ប្រជាជនហ្វីលីពីនជាប្រជាជន ដែលរស់នៅជាមួយភាពច្របូកច្របល់មួយចំនួនទាក់ទងនិង ឧក្រិដ្ឋកម្ម ច្រើន ដូចនេះទឹកមុខរបស់ពួកគាត់ដូចជាមិនសូវញញឹមទាល់តែសោះ ទិដ្ឋភាពអាក្រក់មួយនេះ នៅក្នុងហាង Jollibee ត្រូវបានរំសាយ។

គួរជម្រាបថា យីហោនេះបានកើតនៅឆ្នាំ១៩៧៥ហើយនៅពេលនោះមានតែការ៉េមប៉ុណ្ណោះ។ វាគឺជាគំនិតច្នៃប្រឌិតរបស់ស្ថាបនិកក្រុមហ៊ុន និងជាប្រធានក្រុមហ៊ុន Tony Tan Caktiong បានកែហាងលក់ទឹកដោះគោ Magnolia Dairy ចំនួនពីរហាង Cubao Ice Cream House នៅក្នុងទីក្រុងកេហ្សុន, Metro Manila និង Quiapo Ice Cream House នៅកណ្តាលទីក្រុងម៉ានីល ឲ្យទៅហាងបឺហ្គ័រក្នុងស្រុកដ៏ពេញនិយម៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES