COVID-19 កំពុងផ្ទុះខ្លាំង Jeff Bezos ហៅអ្នកធ្វើការនៅភោជនីយដ្ឋាន និងបារ មកធ្វើការនៅ Amazon

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Businessinsider កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មហាសេដ្ឋីលេខមួយលើលោក គឺលោក Jeff Bezos បានប្រកាសផ្ដល់ការងារចំនួន ១០០,០០០កន្លែង សម្រាប់បុគ្គលិកដែលធ្លាប់ធ្វើការនៅតាមភោជនីយដ្ឋាន និងតាមបារផ្សេងៗ ដែលត្រូវបានម្ចាស់អាជីវកម្មព្យួរការងារជាបណ្តោះអាសន្ន ដោយសារតែអាមេរិក លេចចេញវត្តមាន COVID-19 នោះ ឱ្យមកដាក់ពាក្យធ្វើការនៅក្រុមហ៊ុន Amazon ។ 

តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន បានបញ្ជាក់ថា បុគ្គលិកទាំងអស់នឹងទទួលបាននូវការធានាថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់​ និងទទួលបាននូវប្រាក់បន្ថែមផ្សេងៗជាច្រើន សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពក្នុងអំឡុងពេលដ៏ពិបាកមួយនេះ។​ ក្រុមហ៊ុនបន្ថែមថា ដល់ពេលដែលស្ថានការណ៍ត្រឡប់ទៅកាន់សភាពដើមហើយនោះ បុគ្គលិកថ្មីទាំងអស់អាចលាឈប់ពីក្រុមហ៊ុនវិញបាន ហើយត្រឡប់ទៅធ្វើការនៅកន្លែងចាស់របស់ខ្លួនបានគ្រប់ពេល។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃពុធនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ៥៤,៩១៦នាក់ និងអ្នកស្លាប់ចំនួន ៧៨៤នាក់។ ហើយក៏មានអាជីវកម្មតូចធំជាច្រើនបានបង្ខំចិត្តបិទទ្វារ ផងដែរ ៕

អត្ថបទដោយ៖ Navasiri (Start-Up Writer)

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES