មកដឹងពីរបៀបសន្សំលុយរបស់ជនជាតិជប៉ុនដែលអ្នកគួររៀនសូត្រតាម

ជាការពិត នៅពេលដែលយើងលឺថា សេវាកម្ម ឬផលិតផលរបស់ជប៉ុន យើងអាចនឹកក្នុងចិត្តភ្លាមថា សេវាកម្ម ឬផលិតផលនោះមានគុណភាពល្អ ព្រោះជនជាតិជប៉ុនត្រូវបានពិភពលោកទទួលស្គាល់ថាជាជាតិសាសន៍ពូកែ ស្មោះត្រង់ ម្មត់ចត់ និងមានវិន័យក្នុងការប្រកបការងារនិងរបៀបក្នុងការរស់នៅ។ 

យ៉ាងណាមិញ ប្រទេសជប៉ុនផ្សំឡើងពីកម្រងកោះ មានផ្ទៃដីតូច រួមទាំងធនធានធម្មជាតិមិនអំណោយផលនិងតែងទទួលរងនូវគ្រោះធម្មជាតិជាញឹកញាប់ កត្តាទាំងនេះធ្វើឲ្យប្រទេសជប៉ុនត្រូវបានគេដឹងថាជាប្រទេសមានការសន្សំសន្ចៃ រឹះថាំខ្ពស់ ចំណែកឯប្រជាជនដែលធ្វើការវិញក៍មិនមានថ្ងៃឈប់សម្រាក់ច្រើនដូចប្រទេសដទៃដែរ។

ទន្ទឹមនឹងនេះ Business Cambodia សូមលើកយក ៥ចំណុចពីរបៀបនៃការសន្សំលុយរបស់ជនជាតិជប៉ុន ដូចខាងក្រោម៖

១. ដកប្រាក់សុទ្ធចេញពីកុងធានាគារ

ទោះបីជាប្រាក់ខែជនជាតិជប៉ុនភាគច្រើនត្រូវបានដាក់នៅក្នុងកុងធានាគារក៏ពិតមែន ប៉ុន្តែពួកគេមិនប្រើ​ Credit Card ឬ Master Card ក្នុងការចំណាយរបស់ពួកគេនោះទេ ព្រោះវាធ្វើឲ្យពួកគេពិបាកក្នុងការគ្រប់គ្រងចំនួនសាច់ប្រាក់ដែលពួកគេមាន និងជៀសវាងការចំណាយច្រើនទៅលើទំនិញអនឡាញ។ ដូច្នេះពួកគេតែងតែប្រើប្រាស់ប្រាក់សុទ្ធក្នុងការចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃ ព្រោះវាធ្វើឲ្យពួកគេងាយស្រួលក្នុងការគ្រប់គ្រងប្រាក់របស់ពួកគេ។

២. សន្សំពីមួយកាក់មួយសេនឡើងទៅ

យើងដឹងហើយថា លុយ១ម៉ឺនកើតចេញពីលុយ១រយ បើគ្មានលុយ១រយផ្សំចូលគ្នាក៏មិនអាចគ្រប់ ១ម៉ឺនដែរ។ យើងប្រហែលជាគិតថាលុយមួយកាក់មួយសេនវាគ្មានតម្លៃសម្រាប់យើងនោះទេ ហើយថែមទាំងយល់ថាទុកក្នុងកាបូបនាំតែចង្អៀតទៀតផង។ ប៉ុន្តែបើយើងងាកមកមើលជនជាតិជប៉ុនវិញ ពួកគេចូលចិត្តសន្សំពីមួយកាក់ឡើងទៅ ដូចជានៅពេលដែលពួកគេដើរផ្សារម្តងៗពួកគេតែងទទួលលុយអាប់មកវិញមិនថាតិចតួចប៉ុណ្ណាក៏ដោយ។

៣. ប្រើរបស់ចាស់ៗឡើងវិញ

 ជនជាតិជប៉ុននិយមប្រើរបស់ឲ្យអស់ពីលទ្ធភាព ពួកគេមិនងាយនឹងផ្លាស់ប្តូររបស់ចាស់ៗដែលអាចប្រើបានហើយទៅទិញរបស់ថ្មីមកជំនួសនោះទេ។ ដោយពួកគេយល់ថា វាជាការចំណាយដែលមិនចាំបាច់និងត្រូវការចំណាយលុយច្រើន។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងកែច្នៃរបស់ដែលខុស ឬរបស់ចាស់ៗមកធ្វើជារបស់ដែលអាចប្រើប្រាស់បានថែមទៀតផង។

៤. ទិញតែរបស់ដែលត្រូវការ

 ពួកគេតែងតែប្រុងប្រយ័ត្នជានិច្ចក្នុងការប្រើប្រាស់លុយ មុនពេលដែលពួកគេដើរផ្សារពួកគេត្រូវប្រាកដថាបានសរសេទំនិញដែលត្រូវទិញក្នុងក្រដាសររួចរាល់ហើយ បន្ទប់ពីបានទិញទំនិញដែលត្រូវការរួចហើយ ពួកគេត្រូវត្រឡប់មកផ្ទះវិញភ្លាម​ជៀសវាងការចំណាយខ្ជីខ្ជាយ ព្រោះគេយល់ថាប្រសិនបើគេបន្តដើរផ្សារទៀតគេនឹងចង់ទិញរបស់ផ្សេងៗទៀតដែលជាហេតុធ្វើឲ្យគេចំនាយច្រើន។

៥. ការសន្សំមានគោលដៅ

 ជនជាតិមួយនេះ ធ្វើការមិនសូវមានថ្ងៃឈប់សម្រាកនោះទេ ពួកគេត្រូវធ្វើការច្រើនដើម្បីផ្គត់ផ្គង់ការចំណាយជាច្រើនផ្នែក។ ដូច្នេះពួកគេត្រូវបែងចែកប្រាក់ដែលនៅសល់ពីការចំណាយជាប្រចាំ មួយផ្នែកទុកសម្រាប់ពេលចូលនិវត្តន៍ មួយផ្នែកសម្រាប់ដំណើរកម្សាន្ត មួយផ្នែកទុកសម្រាប់ពេលឈឺ និងមួយផ្នែកទៀតសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ជាដើម។

អត្ថបទដោយ៖ កាន់ ដារ៉ា

 

 

 

 

 

 

 

 

 

 

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES