សេដ្ឋីជនជាតិជប៉ុនកំពុងប្រកាសស្វែងរក« ដៃគូជីវិត » ទៅរស់នៅឋានព្រះច័ន្ទជាមួយគ្នា

ហុងកុង នេះបើយោងទៅតាមសារព័ត៌មាន CNN Business បានឲ្យដឹងថា វាគឺដូចជារឿងកំប្លែង ឬ រឿងលេងសើចមួយក៏ប៉ុន្ដែ មហាសេដ្ឋីជនជាតិជប៉ុនម្នាក់មានឈ្មោះថា Yusaku Maezawa រូបនេះមិនបាននិយាយលេងសើចនោះទេ គឺគាត់កំពុងតែប្រកាសស្វែងរកមនុស្សពិសេសម្នាក់ដើម្បី ចូលរួមជាមួយគាត់ក្នុងការធ្វើដំណើរតាមលំហអាកាសទៅកាន់ឋានព្រះច័ន្ទ ។ 

យោងទៅតាមសារព័ត៌មានប្រភពដដែល បានចុះកាលពីថ្ងៃទី ១៣ ខែ មករាឆ្នាំ ២០២០ កន្លងទៅនេះ បានឲ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ លោក Yusaku Maezawa បានបែកបាក់ជាមួយមិត្តស្រីរបស់គាត់ដែលជាអ្នក រចនាម៉ូដ ហើយបន្ទាប់មកគាត់ក៏បានចាប់ផ្ដើមអំពាវនាវតាមអ៊ីនធឺណែតសម្រាប់នារីដែលជាដៃគូជីវិតដើម្បីរួមដំណើរជាមួយគាត់ក្នុងដំណើរកម្សាន្តទេសចរណ៍រ នៅក្រុមហ៊ុន SpaceX ។ ការធ្វើដំណើរនេះនិងចាប់ផ្ដើមនៅជុំវិញព្រះចន្ទដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២៣ ខាងមុខនេះ។

លោក Maezawa បានសរសេរនៅក្នុង Twitter ថា៖ «អារម្មណ៍នៃភាពឯកកោនិងភាពម្នាក់ឯងទទេចាប់ផ្តើមកើតឡើងមកលើរូបខ្ញុំយឺតៗហើយដូច្នេះហើយមានរឿងមួយដែលខ្ញុំត្រូវគិតនឹងធ្វើបន្តរនោះគឺស្រឡាញ់ស្ត្រីម្នាក់ »។

គួរបញ្ចាក់ផងដែលថាមហាសេដ្ឋីជនជាតិជប៉ុនរូបនេះបច្ចុប្បន្នមានអាយុ ៤៤ ឆ្នាំ ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាក្រុមហ៊ុន Maezawa គឺជាក្រុមហ៊ុនបង្កើតគេហទំព័រលក់ទំនិញតាមអ៊ីនធឺរណែតដ៏មានប្រជាប្រិយរបស់ជប៉ុន នឹងមានតម្លៃប្រមាណ ២ ពាន់លានដុល្លារ ។

មហាសេដ្ឋីជប៉ុនរូបនេះត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកជំនាញខាងសិល្បៈលំដាប់ខ្ពស់ ប្រចាំប្រទេសជប៉ុន។លោកបានប្រកាសនៅឆ្នាំ ២០១៨ ថាលោកគ្រោងនឹងយកសិល្បករពី ៦ ទៅ ៨ នាក់រួមដំណើរទៅជាមួយលោកទៅព្រះចន្ទដើម្បីជម្រុញពួកគេឱ្យចេះបង្កើតសិល្បៈថ្មី ៗបន្ថែមទៀត។ គម្រោងមួយនេះលោកហៅឈ្មោះវាថា“Dear Moon ” ។

លោកYusaku Maezawa បានប្រាប់ទូរទស្សន៍ CNN ថា“ អ្វីដែលខ្ញុំចង់ធ្វើគឺបង្ហាញប្រជាជននៅលើភពផែនដីថា តើភពផែនដីរបស់យើងពិតជាស្រស់ស្អាតខ្លាំងបំផុត ដោយយកសិល្បករទៅទីនោះដើម្បីឱ្យពួកគេជួយបង្ហាញភាព ស្រស់ស្អាតមួយនេះដល់ពិភពលោកទាំងមូល” ៕

អត្ថបទដោយ ៖ មិត្ត គន្ធា ( Leadership Writer )

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES