ជប៉ុននឹងផ្ដល់​ជំនួយ​ជា​សំណង​និង​ឥត​សំណង សរុបជាង៥០០០ លាន$ដល់កម្ពុជា

ក្រោមចំនួបរវាងឧបការីរដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុនលោក SUZUKI Hideo និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាលពីថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) របស់ប្រទេសជប៉ុន បានសន្យាផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជាសរុបប្រមាណជាង ៥០០០ពាន់លានដុល្លារអាមេរិក ក្នុងនោះមានជំនួយឥតសំ​ណងប្រមាណជាង៣,៥០០លានដុល្លារអាមេរិក និងជំនួយហិរញ្ញប្បទានសម្បទានចំនួន ១៥០០លានដុល្លារអាមេរិក។ ដោយតួលេខនេះមិនរាប់បញ្ចូល កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងនានាដែលត្រូវបានផ្តល់ដោយប្រជាជន និងសប្បុរសជនជប៉ុន ជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់ឡើយ។
បន្ថែមពីលើនេះលោក SUZUKI Hideo ក៏បានបញ្ជាក់ដែរថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់វិស័យ ជាមួយប្រទេសកម្ពុជា និងបន្តពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិ​ច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេ​កទេសក៏ដូចជាការជំរុញ ដល់ការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
អត្ថបទ៖ ភោគ​ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES