ជប៉ុន ប្រកាសប្រាប់ថាខ្លួននឹងផ្ដល់ថវិកា១៤០លានដុល្លារ ដើម្បីប្រឆាំងជាមួយវីរុសកូរ៉ូណា

ខណៈពេលដែលចិនកំពុងតែជួបបញ្ហាដោយសារវីរុសកូរ៉ូណា ប្រទេសជប៉ុនក៏បានប្រកាសប្រាប់ថាខ្លួននឹងផ្ដល់ជំនួយជាថវិការប្រមាណជាង១៤០លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងជាមួយវីរុសប្រល័យលោកកូរ៉ូណាមួយនេះ។

ប្រទេសជប៉ុនពិតជាចិត្តល្អខ្លាំងណាស់ ពីព្រោះនូវពេលដែលចិនបានប្រាប់ថាប្រទេសរបស់ខ្លួនកំពុងតែមានការផ្ទុះវីរុសកូរ៉ូណានៅទីក្រុង Wuhan ភ្លាមនោះ ជប៉ុនក៏បានបរិច្ចាគម៉ាស់ឲ្យប្រជាជនចិនភ្លាមៗផងដែរនូវពេលដែលទីក្រុងនោះកំពុងតែមានការខ្វះខាត។ ទន្ទឹមនឹងនេះផងដែរនូវពេលដែលចិនកំពុងជួបបញ្ហាដោយសារអ្នកកើតជំងឺកូរ៉ូណាបានកើនដល់៦ម៉ឺនអ្នកនោះ ជប៉ុនក៏បានសម្រេចចិត្តឧបត្ថមថវិកាចំនួន១៤០លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណានេះ។

បើយោងតាមសារព័ត៌មាន CNN កាលពីពេលថ្មីៗនេះបានឲ្យដឹងថានិយរដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe​ បានប្រកាសប្រាប់ថាថវិការទាំងអស់នេះនឹងត្រូវចំណាយលើ​ការធ្វើតេស្ដស្រាវជ្រាវអំពីវីរុសដើម្បីជំរុញសមត្ថភាពព្យាបាល ជំរុញការផលិតម៉ាស់ទ្វេដង និង ឥណទានសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដែលរងគ្រោះដោយសារការផ្ទុះឡើងនៃវីរុសនេះចំណែកឯងថវិការដែលនូវសល់ប៉ុគឺត្រូវចំណាយលើគ្រែសម្រាប់អ្នកជំងឺនិងសម្រាប់ការស្រាវជ្រាវអំពីវីរុសមួយនេះ ។

គួរបញ្ជាក់ដែរថាក្នុងពេលបច្ចុប្បន្ននេះជប៉ុនបានរាយការណ៍ថាមានជនជាតិរបស់ខ្លួនម្នាក់ត្រូវបានស្លាប់ដោយសារវីរុសកូរ៉ូណានេះរួចហើយ ជាពិសេសប្រទេសក៏ត្រូវបានជាប់ទី២ដែលមានអ្នកកើតជំងឺកូរ៉ូណាច្រើនជាងគេដែរ។ ចំណែកបច្ចុប្បន្ននេះវិញ ជប៉ុនក៏បានរកឃើញអ្នកដែលកើតវីរុសកូរ៉ូណា៣១ករណីទៀតផងដែរនៅក្នុងនាវាកម្សាន្ដដែលមានឈ្មោះថា Diamond Princess ។

អត្ថបទដោយ៖ Tong McCannon

ប្រភព៖ CNN

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES