Jack Ma៖ បើចង់ឱ្យក្រុមហ៊ុនជោគជ័យយូរអង្វេងអ្នកត្រូវសួរខ្លួនឯង ៣សំនួរនេះ ជាប់ជានិច្ច

សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយនៅលើពិភពលោក Jack Ma បានដឹកនាំ Alibaba តាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ហើយដោយសារការឃ្លាំមើលរបស់គាត់ក្រុមហ៊ុននេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានធ្វើឱ្យលោក ក្លាយជាបុរសមានបំផុតនៅចិនផងដែរ។​

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោក នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាពេលកន្លងទៅ លោក Jack Ma បានចែករំលែកសំណួរចំនួន ៣ ដែលលោកផ្តោតយកចិត្តទុកដាក់ខ្លាំងបំផុត។ សំណួរទាំង ៣នោះគឺ៖ "តើអ្នកមានអ្វី? តើអ្នកចង់បានអ្វី? តើអ្នកនឹងបោះបង់ចោលអ្វី?" ។​​

មហាសេដ្ឋីវ័យ ៥៤​ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា មនុស្សជាច្រើនតែងមិនសាកសួរខ្លួនឯងអំពីអ្វីដែលពួកគេចង់បោះបង់ទេ ព្រោះពួកគេគិតថាពួកគេមិនមានអ្វីច្រើនដើម្បីចាប់ផ្តើម។​ ដូច្នេះ លោកសូមលើកទឹកចិត្ត "មិនថាមនុស្សវ័យក្មេង ឬមនុស្សចាស់នោះទេ​ គួរតែសួរសំណួរទាំង៣ នេះជាប់ជានិច្ច" ។

គាត់បន្តថា ប្រសិនបើអ្នកសួរនៅសំណួរទាំង ៣ នេះជាប់ជាប្រចាំនោះ វានឹងជួយឱ្យអ្នកមិនភ័យខ្លាច ហើយអ្នកនឹងមានសុទិដ្ឋិនិយម ព្រមទាំងធ្វើឱ្យអ្នកនឹងដឹងពីអ្វីដែលអ្នកចង់បាន ជាពិសេសវានឹងជួយឱ្យអ្នកមានមហិច្ឆតាខ្ពស់ និងមិនងាយបោះបង់អ្វីមួយចោលនោះឡើយ។

លោក Jack ​Ma បានលើកឡើងថា «កុំគិតថាអ្នកនឹងទទួលបានជោគជ័យនៅឆ្នាំក្រោយ អ្នកត្រូវរៀបចំសម្រាប់រយៈពេល ១០ ឆ្នាំ»។ លោកនិយាយថាក្រុមហ៊ុន Alibaba មិនបានចំណាយពេលមួយឆ្នាំឬពីរឆ្នាំដើម្បីទៅដល់កន្លែងដែលវាស្ថិតនៅថ្ងៃនេះទេ ៕

អត្ថបទដោយ៖ ម៉េង សុងលី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES