មហាសេដ្ឋីJack Ma ៖ក្មេងជំនាន់ក្រោយគួរផ្តោតលើជំនាញសំខាន់២ដែលអនាគតបច្ចេកវិទ្យាធ្វើមិនបាន

បច្ចេកវិទ្យាកាន់តែទំនើបដែលបណ្ដាលឲ្យមនុស្សមួយចំនួនត្រូវបានជំនួសការងារដោយបច្ចេកវិទ្យាវិញ។ក៏ប៉ុន្តែអ្នកត្រូវដឹងថាមនុស្សគឺអស្ចារ្យជាងបច្ចេកវិទ្យាពីព្រោះមនុស្សគឺជាអ្នកបង្កើតវាឡើងមកតាមរយៈខួរក្បាលដ៏ឆ្លាតវ័យរបស់មនុស្ស។មែនទែនទៅមានជំនាញមួយចំនួនធំត្រូវបានបច្ចេកវិទ្យាដណ្ដើមយកទៅធ្វើឲ្យពួកគេបាត់បង់នៅការងារដោយសារតែមនុស្សដែលមានភាពឆ្លាតវ័យនិងខួរក្បាលអច្ឆរិយៈបានបញ្ចូលនៅកម្មវិធីផ្សេងៗទៅដល់កុំព្យូទ័រ។អ្វីដែលអ្នកគួរតែដឹងទៀតនោះគឺមានជំនាញមួយចំនួនដែលអនាគតទៅបច្ចេកវិទ្យាមិនអាចធ្វើបានទេ។

អ្នកទាំងអស់គ្នាពិតជាបានស្គាល់លោកមហាសេដ្ឋីJack Ma គឺជាសហគ្រិនឆ្នើមមួយរូបនៅអាស៊ីគាត់មានគំនិតល្អៗជាច្រើនដើម្បីចែករំលែកដល់សហគ្រិនជំនាន់ថ្មីក្នុងការចេញរកស៊ីដើម្បីទទួលបាននៅភាពជោគជ័យនិងដើម្បីកាត់បន្ថយហានិភ័យ​ ។​ 

មហាសេដ្ឋីចិនលោកJack Ma អតីតស្ថាបនិកAlibaba បានមានប្រសាសន៍ថា​ ក្មេងជំនាន់ក្រោយបើចង់ខ្លាំងពូកែ គួរផ្តោតលើ​ចំណុចសំខាន់ៗ២ដែលអនាគតបច្ចេកវិទ្យាមិនអាចធ្វើបាន៖

១. គំនិតច្នៃប្រឌិត​ ៖មនុស្សដែលជោគជ័យនិងខ្លាំងពូកែគឺជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់លើសអ្នកដទៃហើយខួរក្បាលខ្លាំងដែលមនុស្សធម្មតាមិនអាចមានដូច។និយាយជារួមទៅបច្ចេកវិទ្យាគ្រាន់តែចេះអ្វីដែលមនុស្សដាក់ចូលទៅក្នុងកម្មវិធីតែប៉ុណ្ណោះឯង។គំនិតច្នៃប្រឌិតទាំងអស់នោះចូលទៅក្នុងកម្មវិធីរបស់កុំព្យូទ័រក៏ដោយសារមនុស្សដែរ។

២. ទស្សនៈវិជ្ជា៖ទស្សនៈវិជ្ជាក៏កុំព្យូទ័រមិនអាចធ្វើបានដែលពីព្រោះកុំព្យូទ័រចេះតែអ្វីដែលមនុស្សយើងបញ្ចូលទៅក្នុងកម្មវិធីតែប៉ុណ្ណោះ។​ បន្ថែមលើនេះវាក៏គ្មានបេះដូង  និងវិធីនៃការគិតអំពីពិភពលោកសាកលលោកនិងសង្គមបានដែរ។  វាគឺជាមូលដ្ឋានអំពីធម្មជាតិនៃគំនិតរបស់មនុស្សធម្មជាតិនៃសាកលលោកនិងទំនាក់ទំនងរវាងពួកគេ។  គំនិតក្នុងទស្សនវិជ្ជាជារឿយៗមានលក្ខណៈទូទៅនិងអរូបីយ។

អត្ថបទដោយមិត្ត​ គន្ធា ( Leadership Writer )

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES