កូនប្រុស Jack Ma រស់នៅគ្មានភាពកក់ក្តៅជិត ១០ឆ្នាំ ព្រោះឪពុកម្តាយរវល់រកស៊ី

យើងទាំងអស់គ្នាប្រាកដជាស្គាល់ហើយនូវកំពូលមហាសេដ្ឋីចិនស្ថាបនិកក្រុមហ៊ុន Alibaba គឺលោក Jack Ma ។ លោកគឺជាសហគ្រិនម្នាក់ដែលលះបង់ដើម្បីក្តីស្រម៉ៃ និងអាជីវកម្មរបស់ខ្លួនរហូតដល់មានពេលមួយលោកភ្លេចគិតគូរដល់គ្រួសាររបស់លោកថែមទៀតផង ។ Jack Ma ជាមួយនិង​អ្នកស្រី Zhang ចំណាយពេលពេញមួយសប្តាហ៍នៅតែក្នុងក្រុមហ៊ុនដោយមិនគិតគូរពីផ្ទះសម្បែងឡើយ ។ 

ដោយសារតែលោក និងភរិយារវល់ខ្លាំងពេកជាមួយការងារនៅក្នុងក្រុមហ៊ុន Alibaba នោះ លោកនិងភរិយាបានយកកូនប្រុសទៅផ្ញើរនៅក្នុង ​មណ្ឌល​ មើល​ថែ​ក្មេង​ចំនួន​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដោយ​ជួប​មុខ​កូន​ តែ​ថ្ងៃ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ។ ការដែល Jack Ma និងភរិយានៅឆ្ងាយពីកូនប្រុស និងគ្មានពេលអប់រំណែនាំទៅដល់កូនបានគ្រប់គ្រាន់នោះ ទើបធ្វើអោយកូនរបស់គាត់ក្លាយជាក្មេងដែលញៀនហ្គេម មិនខំរៀនសូត្រ និងលែងចូលផ្ទះសម្បែង ។ 

Jack Ma នៅពេលដែលបានដឹងដំណឹងមួយនេះ​ ​ Jack Ma មានចិត្តព្រួយបារម្ភពីកូនយ៉ាងខ្លាំង លោកបាន​ឲ្យ​ប្រពន្ធ​​របស់​ខ្លួន​​ លា​ចេញ​ពី​តំណែង​ចាត់​ការ​ទូទៅ​ ដើម្បី​ធ្វើ​ជា​មេផ្ទះ​ពេញ​ម៉ោង​វិញ។ Jack Ma បាន​និយាយ​ ទៅ​កាន់​ភរិយា​ខ្លួន​ថា៖ “ក្រុម​គ្រួសារ​របស់​យើង​ ត្រូវ​ការ​​​អូន​​ច្រើន​ជាង​ ក្រុមហ៊ុន​ត្រូវ​ការ​​អូន ”។ 

ពេលនោះហើយទើបភរិយារបស់ Jack Ma បានលាចេញពីតំណែងហើយលោកស្រី Zhang បានត្រលប់មកមើលថែរផ្ទះ និងមើលថែរកូនវិញ ។ ក្រោមការយកចិត្តទុកដាក់របស់លោកស្រីZhang កូនប្រុសរបស់គាត់ក៏បានកែរខ្លួនមកខំរៀន និងស្តាប់បង្គាប់គ្រួសារវិញ ។ 

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES