មេរៀនសំខាន់ៗពី Jack Ma សំរាប់អ្នកចេញរកស៊ីលើកដំបូង

Jack Ma ជាបុគ្គលជោគជ័យ និងជាសេដ្ធីមួយរូបនៅប្រទេសចិន លោកតែងតែផ្តល់ដំបូលន្មានជាច្រើនដែលពាក់ពន្ធ័និងការចាប់ផ្តើមអាជីវកម្ម និងគន្លឹះសំខាន់ៗដែលអ្នកចង់បង្កើតអាជីវកម្មលើកដំបូង ខាងក្រោមនេះជាគន្លឹះទាំង៦ចំនុចដែលលោកផ្តល់ឲ្យ៖

១.មុននឹងចាប់ផ្តើមចេញរកស៊ី ត្រូវដឹងនៅអ្វីដែលអ្នកកំពុងធ្វើ

មនុស្សភាគច្រើនដែលចេញរកស៊ី សុទ្ធតែចង់ធ្វើជាថៅកែផ្ទាល់ខ្លួន ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នោះទេ មុននិងចាប់ផ្តើមរកស៊ី អ្នកត្រូវគិតថាអ្នកត្រូវចាប់ផ្តើមអាជីវកម្មអ្វី និងត្រូវធ្វើអ្វីខ្លះ។

២.ស្វែងរកដៃគូរដ៏ត្រឹមត្រូវ

បើទោះបីជាអ្នកមានលុយ​ ឬមានសម្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មមួយក្តី ប៉ុន្តែអ្នកត្រូវចាំថាអ្នកមិនអាចដំណើរអាជីវកម្មមួយនោះដោយមិនមានជំនួយឡើយ។ជំនួយនោះគឺជាបុគ្គលិកជំនាញៗ ដែលអ្នកត្រូវជួលមក ឲ្យកាន់នៅផ្នែកធំៗមួយចំនួននៅលើអាជីវកម្មរបស់អ្នក ដែលមានដូចជា ផ្នែកទីផ្សារ គ្រប់គ្រង់ និងបច្ចេកទេសជាដើម។

៣.សិក្សាពីកំហុសអ្នកដ៏ទៃ

ជាញឹកញាប់យើងផ្តោតទៅលើផ្នែករបស់បុគ្គលដែលជោគជ័យ ហើយយើងបានបំភ្លេចចោលនៅចំនុចបរាជ័យរបស់ពួកគេ។អ្នកត្រូវចាំថាចំនុចបរាជ័យរបស់គូរប្រជែង គឺជាចំនុចជោគជ័យរបស់ពួកយើង នៅពេលយើងសិក្សានិងរកឃើញពីបញ្ហាដែលធ្វើឲ្យយើងបរាជ័យ នោះយើងនិងរកឃើញពីវិធីសាស្រ្តធ្វើឲ្យយើងជោគជ័យនៅក្នុងអាជីវកម្មរបស់យើង។

៤.ចូរគិតស្វែងរកនៅគំនិតច្នៃប្រឌិតថ្មីៗ

បើអ្នកចង់ទទួលបាននូវភាពជោគជ័យ អ្នកត្រូវតែមានគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការបង្កើតរបស់ផ្សេងៗទៀត ដើម្បីបំពេញនៅតំរូវការរបស់អតិថិជន។ជាការពិតណាស់ផែនការអាជីវកម្មសំរាប់ថ្ងៃអនាគតគឺត្រូវតែមាន នៅក្នុងនោះអ្នកត្រូវកំណត់ថារយៈពេល១០ឆ្នាំខាងមុខទៀតអ្នកនិងមានអ្វីកើតឡើង ហើយអ្នកត្រូវតែបង្កើតអ្វីមួយថ្មីសំរាប់តំរូវការរបស់មនុស្សនាពេល១០ឆ្នាំខាងមុខនោះ។

៥.ហានប្រថុយនៅហានិភ័យនោះទើបជាឳកាសពិតប្រាកដ

ខ្ញុំបានចាប់ផ្តើមអាជីវកម្មខាងផ្នែក Internet ដំបូង ដែលមានឈ្មោះថា China Page ហើយវាក៏បានធ្វើ

ឲ្យខ្ញុំបរាជ័យទៅលើអាជីវកម្ម Online លើកដំបូងផងដែរ។ហើយគាត់មិនបានធ្លាក់ទឹកចិត្តនោះទេ គាត់នៅតែមិនបោះបង់ចោលនៅក្តីស្រមៃរបស់គាត់ ហើយគាត់នៅតែបន្តធ្វើវារហូតទទួលជោគជ័យដូចសព្វថ្ងៃ។

៦.អតិថិជន និង បុគ្គលិក គឺជាមនុស្សសំខាន់បំផុត

អាជីវកម្មមួយដែលដើរបានជោគជ័យ គឺអាស្រ័យទៅលើការគាំទ្រពីសំណាក់អតិថិជន និងការផ្តល់សេវាកម្មល្អពីបុគ្គលិក ហើយមនុស្សទាំងពីរជំពូកនេះគឺសំខាន់បំផុតសំរាប់អ្នក ព្រោះបើគ្មានពួកគេទេអាជីវកម្មរបស់អ្នកនិងមិនអាចដំណើរការបាននោះឡើយ៕

 

អត្ថបទដោយ៖ ថេង លាង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES