កំហុសឆ្គងធំៗ ៥ របស់ Jack Ma បានធ្វើឲ្យក្រុមហ៊ុន Alibaba ជួបវិបត្ដិហិរញ្ញវត្ថុស្ទើរក្ស័យធន

លោកអ្នកប្រហែលជាធ្លាប់ដឹងពីភាពបរាជ័យមួយចំនួនរបស់ស្ថាបនិកក្រុមហ៊ុនយក្សអាលីបាបា ដែលជាក្រុមហ៊ុនយក្សលំដាប់ពិភពលោក រូបនេះរួចហើយ។ គាត់បានជួបនូវបរាជ័យដូចជាធ្លាប់ប្រលងធ្លាក់ជាច្រើនលើកច្រើនសារ ការដាក់ពាក្យធ្វើការធ្វើការងាររាប់សិបដង និងត្រូវបានសាកលវិទ្យាល័យ​Harvard បដិសេធមិនឲ្យចូលរៀនជាច្រើនដងជាដើម។ ខាងក្រោមនេះ Business Cambodia នឹងបង្ហាញលោកអ្នកពី កំហុសឆ្គងមួយចំនួនដែលកំពូលសហគ្រិនជោគជ័យរូបនេះធ្លាប់បានប្រព្រឹត្ដិ ក្នុងអំឡុងពេលលោកប្រតិបត្ដិក្រុមហ៊ុន Alibaba រួមមាន៖

១.តម្លៃចំណាយលើប្រតិបត្ដិការ

ក្រោយពីមានការចូលហ៊ុនគ្នាជាមួយបណ្ដាក្រុមហ៊ុនជាច្រើន ក្រុមហ៊ុន Alibaba ចាប់ផ្ដើមពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំងសាកលលោក។ ក៏ប៉ុន្ដែប្រាក់ឈ្នូលកម្លាំងពលកម្មការធ្វើម៉ាកាធីង ការផ្សព្វផ្សាយ កើនឡើងយ៉ាងគំហុក ធ្វើឲ្យក្រុមហ៊ុនមិនទទួលប្រាក់ចំណេញសូម្បីមួយសេន ហើយបន្ដធ្វើឲ្យក្រុមហ៊ុន Alibaba ជួបវិបត្ដិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០០។ 

គិតត្រឹមឆ្នាំ ២០០១ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញមួយនេះមានលុយតិចជាង ១០ លានដុល្លារប៉ុណ្ណោះក្នុងករណីរបស់ខ្លួន។ មិនតែប៉ុណ្ណោះបុគ្គលិកនៅការរិយាល័យនៅសហរដ្ឋអាមេរិកត្រូវបានកាត់បន្ដចំនួន ៤០ នៅសល់តែ ៣ ប៉ុណ្ណោះហើយក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនមានទីតាំងនៅទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ ត្រូវបានបិទទ្វារ។

២.ការជួលអ្នកជំនាញ

អំឡុងពេល ១៥ ឆ្នាំ នៃការដំណើរការរបស់ក្រុមហ៊ុន Alibaba ក្រុមហ៊ុននេះបានជួលបុគ្គលិកផ្នែកគ្របគ្រងជាន់ខ្ពស់ ទាំងជនជាតិបរទេស និងជនជាតិចិន ហើយនៅពេលដែលក្រុមហ៊ុន Alibaba ចាប់ផ្ដើមបោះផ្សាយផ្សារមូលប័ត្រសាធារណៈលើកដំបូងភាគច្រើននៃបុគ្គលិកទាំងនោះបានចាកចេញក្រុមហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងវិបត្ដិធនធានមនុស្ស។

៣.ការទិញដៃគូរប្រកួតប្រជែងលក់ទំនិញតាមអនឡាញ Koubei.com

ក្រុមហ៊ុន Alibaba ចំណាយទុន ៦ លានដុល្លារទិញយកភាគហ៊ុន គេហទំព័រលក់ទំនិញតាមអនឡាញឈ្មោះថា Koubei.com នៅក្នុងឆ្នាំ ២០០៦។ ពីរឆ្នាំក្រោយមកលោក Jack Ma បានទិញក្រុមហ៊ុន  Koubei.com ទាំងស្រុងហើយនៅក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុនKoubei.com ត្រូវបានរួមបញ្ចូលជាមួយក្រុមហ៊ុន Taobao ។ផ្ទុយទៅនឹងការរំពឹងទុកគេហទំព័រតាមអនឡាញមួយនេះអស់តម្លៃក្នុងការជួយទាក់ទាញអ្នកប្រើប្រាស់ដល់គេហទំព័រ Taobao ហើយក៏ត្រូវរងខាតបង់ទុនមួយចំនួនផងដែរ។

៤.ការបោះទុនវិនិយោគលើក្រុមហ៊ុនដឹកជញ្ជូន Stars Express 

ក្នុងឆ្នាំ ២០១០ លោក Jack Ma បានបោះទុនវិនិយោគ ៧០ លានដុល្លារជាមួយក្រុមហ៊ុន Stars Express ហើយរយៈពេល ២ ឆ្នាំក្រោយមក បន្ទាប់ពីមានការចូលភាគហ៊ុនជាមួយក្រុមហ៊ុន Alibaba ក្រុមហ៊ុន Stars Express បានប្រកាសបិទទ្វាប្រតិបត្ដិការក្នុងខែមីនាឆ្នាំ ២០១២ ដោយសារតែការគ្រប់គ្រងមិនបានល្អ។ ការចូលរួមបោះទុនជាមួយក្រុមហ៊ុននេះ បានធ្វើឲ្យ Alibaba បាត់បង់ឱកាសបង្កើតប្រព័ន្ធដឹងជញ្ជូនដោយខ្លួនឯង ហើយភាពបរាជ័យនេះបានធ្វើឲ្យក្រុមហ៊ុនលក់ទំនិញអនឡាញ JD.com មានឱកាសបង្កើតប្រព័ន្ធដឹកជញ្ចូនដោយខ្លូនឯងមុនក្រុមហ៊ុន Alibaba។

៥.គោលការណ៍បង្កើនសេវាប្រាក់ឈ្នួលរបស់ Tmall.com

ក្នុងឆ្នាំ ២០១១ Tmall.com ដែលជាគេហទំព័រដាក់លក់ទំនិញរាយបានបង្កើតគោលការណ៍ថ្មីមួយទៀតដើម្បីបង្កើនថ្លៃឈ្នួលសេវាកម្មលើផ្នែកបច្ចេកទេសប្រចាំឆ្នាំទ្វេដងពោលគឺសេវាថ្លៃឈ្នួលផ្នែកបច្ចេកទេស ចាប់ពី ៦០០០ យន់ បានកើនឡើងដល់ ៣០០០០ និង ៦០០០០ យន់។  ទន្ទឹមនឹងនេះ គោលការណ៍នេះក៏នឹងប្រើប្រាស់សម្រាប់ឈ្នួល ដែលជួលក់ទំនិញមានតម្លៃ ១០០០០ យន់ ៥០០០០ យន់ ១០០០០០ យន់ និង ១៥០០០០ យន់ទៅតាមប្រភេទទំនិញនៃការដាក់ជួល។ តែយ៉ាងណាអ្នកជំនួញខ្នាតកណ្ដាលនិងខ្នាតតូច មានការមិនពេញចិត្ដទៅនឹងគោលការណ៍នេះឡើយ ហើយមិនយូរប៉ុន្មានគោលការណ៍នេះត្រូវបានផ្អាក៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES