ក្បួនចរចា៤របស់មហាសេដ្ធី Jake Ma ដែលអាចជួយឲ្យយើងទទួលបានជោគជ័យ!

លោក Jake Ma  ធ្លាប់ប្រើជំនាញតាមរយៈថ្វីមាត់នេះ ដើម្បីបន្ទន់ចិត្តអក្នមានជាច្រើន ឲ្យមកបោះទុនវិនិយោគលើក្រុមហ៊ុន​ Alibaba ហើយជួយឲ្យក្រុមហ៊ុនយក្សនៅចិនមួយនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង។ដូចនេះ Business Cambodia សូមលើកពីក្បួនទាំងអស់របស់ Jake Ma ដែលមានដូចខាងក្រោមនេះ៖

១,គោលបំណង

យើងត្រូវសួរខ្លួនឯងថា តើគោលបំណងចរចាជាអ្វី យើងចង់បានអ្វី ហើយអ្នកដែលមកចរចាជាមួយយើងចង់បានអ្វីទៅវិញដែរ?ដៃគូរសង់ខាង មិនចាំបាច់ធ្វើឲ្យតុជំនួបមើលទៅព្រឹកព្រៀងពេក និងសំដៅទៅចង់បានពីគ្នាពេកនោះទេ ហើយការជជែកគ្នាក្នុងលក្ខណៈស្និទ្ធស្នាលវាជារឿងល្អបំផុត។ប៉ន្តែចូកុំភ្លេចឲ្យសោះថា មូលហេតុនៃការចរចា ដើម្បីរកអាថៈប្រយោជន៍ ហើយក៏ដើម្បីក្រុមភាគគីទាំងសង់ខាង ធ្វើបែបនេះទើបឳកាសយល់ច្រឡំមានតិចតួចនិងចំណេញច្រើន។

២,ធ្វើឲ្យគេយល់ស្រប

នៅតុចរចាអ្នកត្រូវចេះចាប់ផ្តើមទាញដៃគូររបស់យើងឲ្យចូលសាច់រឿង បង្វែសាច់រឿង ផ្តល់ជំរើស និងស្នើសុំបច្ចេកទេសតាមទេពកោសល្យរបស់អ្នក ដោយលើកបញ្ហាផ្សេងៗមកនិយាយ ឬលើកជាសំនួរ ឬឲ្យជាឧទារណ៍ក៏បាន។សំខាន់មានលទ្ធភាពអាចទាញដៃគូម្ខាងទៀតឲ្យស្របតាមអ្នកបាន ហើយអ្នកចរចាដ៏ពូកែម្នាក់ជាមនុស្សដែលអាចស្វែងយល់ពីភាគគីម្នាក់ទៀតបានច្បាស់ និងនិយាយឲ្យចំបេះដូងអ្នកកំពុងស្តាប់ ហើយផ្តល់ជំរើសឲ្យគេសំរេចចិត្តតាមអ្នកដោយមិនឲ្យគេប្រកែកបានជាមួយនិងប្រយោជន៍ដល់ដៃគូទាំងសង់ខាងយ៉ាងសាកសមផងដែរ។

៣,បង្ហាញឳកាស

អ្នកត្រូវបង្ហាញគោលជំហ៊រទៅភាគគីម្ខាងទៀត ឲ្យឃើញពីផលប្រយោជន៍ច្រើននិងទទួលបានពីការចរចានេះ ព្រោះវាជាឥទ្ធិពលនៃការសំរេចចិត្ត និងឳកាសទទួលបានផ្លែផ្កាច្រើន ជាមួយគ្នានេះអ្នកត្រូវបង្ហាញឲ្យភាគគីម្ខាងទៀតមើលឃើញឳកាសចេញពីអ្នក ជាងនៅកន្លែងផ្សេងទៀត ឬពីគូប្រជែករបស់អ្នក។

៤,ពូកែស្តាប់

ហេតុអ្វីត្រូវចេះស្តាប់ ហើយស្តាប់ឲ្យពូកែទៅទៀត?ចម្លើយ ព្រោះវាជាផ្លូវតែមួយគត់ដែលអ្នកយល់ស៊ីជម្រៅពីអ្វីដែលភាគគីម្ខាងទៀត សំឡឹងទុក្ខ និងត្រូវការ បើនិយាយឲ្យស្រួលស្តាប់ ដូចថាពិនិត្យមើលជំងឺដើម្បីដាក់ថ្នាំ វាប្រហាក់ប្រហែលទៅនិងជំនាញមួយនៃអ្នកលក់ផងដែរ បើមិនចេះស្តាប់ បើមិនដឹងពីតំរូវការភ្ញៀវលក់ម៉េចនិងដាច់។ហើយការចរចាក៏ដូចគ្នា បើមិនចេះស្តាប់ មិនចេះជំនាញដាក់ថ្នាំ អ្នកនិងពិបាកទាញគេឲ្យយល់ស្រប និងសំរេចជ្រើសរើសយកជំរើសដែលអ្នកស្នើសុំណាស់៕

អត្ថបទដោយ៖ ថេង លាង

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES