កូនស្រីច្បង ប្រធានាធិបតីអាមេរិក ប្រាប់រឿង៤ ទៅកាន់ស្រ្តីដើម្បីជោគជ័យក្នុងអាជីពការងារ

បើនិយាយពី លោក ស្រី Ivanka Trump​ មនុស្សចំនូន បានដឹងហើយថា លោកស្រី គឺជា កូនស្រីច្បងសំណព្វចិត្ត របស់លោក Donald Trump ប្រធានាធិបតីអាមេរិក។ កូនស្រីដ៏មានសម្រស់ស្អាតរបស់ ប្រធានាធិបតីអាមេរិករូបនេះ មិនដើរឈ្លាតពីគន្លង របស់ឪពុកខ្លួនឡើយពោលគឹ លោកស្រីគឺជាអ្នកជំនួញជោគជ័យរូបមួយខាងវិស័យអចលនទ្រព្យ ហើយបច្ចុប្បន្ននេះ លោកស្រីក៏ជាជំនួយការផ្ទាល់របស់ប្រធានាធិបតី Donald Trump នៅសេតវិមាន។

ដោយលោកស្រីជាអ្នកជំនួញស្រ្តីជោគជ័យម្នាក់​ ក៏ចង់ជំរុញស្រ្តីដទៃឲ្យប្រឡូកក្នុងវិស័យជំនួញ មិនឲ្យចាញ់បុរសឡើយ។ ខាងក្រោមនេះ ជា ៤ចំណុចដែល លោកស្រី Ivanka Trump ចែករំលែកទៅកាន់ ស្រ្តីដើម្បីជោគជ័យក្នុងអាជីពការងារ៖

១. ការបង្កើតបេសកម្មផ្ទាល់ខ្លួន

លោកស្រី Ivanka Trump  បានលើកឡើងថា ការបង្កើតបេសកម្មផ្ទាល់ខ្លួននេះគឺដូចជាកំណត់គោលដៅផ្ទាល់ខ្លួននោះដែរ។ លោកស្រីថា ស្រ្តីគួរតែចាប់ផ្ដើមសរសេរកត់ទុកនូវផែនការដែលគិតថាវាជាផែនការសំខាន់មួយនឹងជា គោលតម្លៃស្នូលសម្រាប់ខ្លួនឯងថាតើអ្នកមានគោលដៅធ្វើអ្វីឲ្យពិតប្រាកដ។

២. បញ្ឈប់ការប្រកួតប្រជែងជាមួយក្រុមការងារ

លោកស្រីបានលើកឡើងថា លោកអ្នកមិនត្រូវធ្វើការប្រកួតប្រជែងជាមួយ មិត្តនៅកន្លែងធ្វើការរបស់អ្នក ដើម្បីយកខ្ពស់តែខ្លួនឯងនោះទេ។ យ៉ាងណាមិញ អ្នកនឹងកាន់តែឈានទៅមុខប្រសិនអ្នកធ្វើការងារបានល្អជាមួយក្រុមការងាររបស់អ្នក។ លោកស្រីបានឲ្យយោបល់ថា ក្នុងការធ្វើការងារជាក្រុម អ្នកត្រូតែស្ដាប់ ពីការបញ្ចេញយោបល់ពីក្រុមការងារ មិនមែនគិតថាខ្លួនឯងជា មនុស្សាឆ្លាតដាច់គេហើយមិនស្ដាប់យោបល់គេនោះទេ។

៣. ស្វែងរកអ្នកផ្ដល់ប្រឹក្សា

លោកស្រីបាននិយាយថា មានបុគ្គលិកជោគជ័យជាច្រើន មុននឹងជោគជ័យពួកគេក៏មានអ្នកផ្ដល់ប្រឹក្សាដែរ។ លោកស្រីថា អ្នកគួរតែរកអ្នកណាម្នាក់ដែលអាចផ្ដល់ប្រឹក្សាដល់អ្នកបាន​ ទៅលើការងារដែលអ្នកកំពុងធ្វើ។ អ្នកគួររក្សាទំនាក់ទំនងជាមួយគាត់ឲ្យបានល្អព្រោះគាត់ជាមនុស្សដែលនឹងជួយលោកអ្នកឆ្ពោះទៅរកជភាពជោគជ័យក្នុងអាជីពការងារ និងអាជីវកម្មផងដែរ។

៤. កុំខ្លាចក្នុងការចរចារ

លោកស្រីលើកឡើថា ស្រ្តីភាគច្រើន មិនសូវមានភាពក្លាហានក្នុងការចរចារនោះទេ បើប្រៀបធៀបជាមួយបុរស។ លោកស្រីបានឲ្យដឹងថា ដើម្បីការចរចារយកប្រាក់ខែឲ្យបានល្អប្រសើរនោះអ្នកគប្បីបង្ហាញនូវអ្វីដែលជាភស្ដុតាំងដែលអ្នកធ្លាប់បានធ្វើដែលជាបទពិសោធន៍ពីមុនមកនឹងជាស្នាដៃល្អអ្នកធ្លាប់ធ្វើ៕

អត្ថបទដោយ៖ ហុង

Adtag for Mobile Grow:-
Online

RELATED ARTICLES