ចិនកំពុងតែព្រួយបារម្ភ ខណៈកូនស្រីសំណព្វរបស់ Donald Trump កំពុងតែអុកឡុកទីផ្សារចិនខ្លាំង

គិតមកទល់នឹងម៉ោងនេះមិនទាន់បាន ៣ ខែស្រួលបួលផង យីហោពាណិជ្ជកម្មជាង ១៣ ដែលយកឈ្មោះតាមកូនប្រធានាធិបតីអាមេរិក Donlad Trump ជាងព ១៣ ម៉ាក ត្រូវបានអនុញ្ញាត្តិអោយរកស៊ីនៅក្នុងប្រទេសចិនទាំងទើសទាល់បំផុត ខណៈដែលប្រជាជនចិនមួយចំនួនធំហាក់ដូចជាពេញចិត្ត ស្អិតថ្លើមជាមួយយីហោកូនស្រីបណ្តូលចិត្តរបស់ប្រធានាធិបតីអាមេរិកគឺនាង Ivanka Trump។ 

អជ្ញាធរប្រទេសចិនកំពុងតែមានការរឹតបណ្តឹងនិងស៊ីបអង្កេតខ្លាំងចំពោះយីហោដ៏ច្រើនលើសលប់ ដែលមានដាក់ឈ្មៅអ្នកស្រី Ivanka Trump ហើយកាលពីថ្មីៗនេះមានយីហោពាណិជ្ជកម្មជាង ១៣ យីហោ ត្រូវបានអជ្ញាធរចិនអនុញ្ញាត្តអោយលក់នៅក្នុប្រទេសចិន ចំណែកយីហោផ្សេងទៀតកំពុងតែតាមដាន ដោយសារតែយីហោរបស់ Ivanka Trump អាចមានផលប៉ះពាល់មួយចំនួនដល់យីហោក្នុងស្រុករបស់ចិន។ 

យីហោស្បែកជើងដែលមានដាក់ឈ្មោះ Ivanka Trump កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន ហើយមហាអំណាចមួយនេះកំពុងតែចាត់វិធានការ ក្នុងនោះក៏មានអ្នកផលិតមួយចំនួននៅក្នុងប្រទេសចិន ដែលចាត់ចែងលួចលាក់ផលិតយីហោមួយនេះត្រូវបានអជ្ញាចិនតាមដានខ្លាំងផងដែរ។

យោងតាមសារពត៌មានមួយរបស់ក្រុងប៉េកាំងបានបង្ហាញថា យីហោរបស់កូនស្រីប្ថានាធិបតីឥន្រ្ទីមួយនេះកំពុងតែរីធំធំធាត់ខ្លាំង ហើយកំពុងតែនាំមុខយីហោក្នុងស្រុកមួយចំនួនរបស់ចិនផងដែរ។ កូនស្រីរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនៅតែបន្តការគ្រប់គ្រងយីហោរបស់នាងហើយបានដាក់ទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងទ្រព្យរបស់គ្រួសារ ប៉ុន្តែនាងនៅតែបន្តរកប្រាក់ចំណេញពីអាជីវកម្មនេះផងដែរ នៅក្នុងប្រទេសចិន ។ 

គួរំលឹកផងដែរថា យីហោល្បីឈ្មោះ Ivanka Trump ជាង ១៣ យីហោ កំពុងតែអុកឡុកស្រុកចិន ចាប់ពីភួយទារករហូត ទឹកអប់ ស្បែកជើង គ្រឿងតុបតែងខ្លួន គ្រឿងសង្ហារឹម សៀវភៅ កាហ្វេ សូកូឡានិងទឹកឃ្មុំផងដែរ។ អាចថាជាសន្លឹកអាត់មួយរបស់ប្រធានាធិបតីអារមេរិក ដែល Ivanka Trump បានក្លាយជាមនុស្សលេចធ្លបំផុតក្នុងវិស័យជំនួញ ដែលអាចអុកឡុកជំនួញពិភពលោកបាន ខណៈដែលនាងមានឈាមជ័រជាអ្នកជំនួញពីឪពុករបស់ខ្លួនមក។ 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES