អ៊ីស្រាអែលបរាជ័យមហិច្ឆតាធំក្រោយធ្លាក់យានអវកាសលើឋានព្រះចន្ទ

អ៊ីស្រាអែលសោកស្ដាយជាខ្លាំងក្រោយយានអវកាសរបស់ខ្លួនធ្លាក់លើឋានព្រះចន្ទ ក្រោយព្យាយាមចុះចតលើពភនេះដើម្បីផ្ដិតយករូបភាព ។

គួរបញ្ជាក់ដែរថា យានអវកាសនេះមានឈ្មោះថា Beresheet បានធ្លាក់លើភពព្រះចន្ទនេះ ដោយសារតែមានបញ្ហាលើគ្រឿងម៉ាស៊ីន ដែលធ្វើឲ្យការចុះចតនេះបរាជ័យទាំងស្រុង ទោះបីខំអស់ពីលទ្ធភាពក្ដី ក៏មិនអាចទៅរួចទៀតដែរ កាលពីថ្ងៃទី ១២ នេះ ។

ក្នុងនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បាននិយាយដែរ ទោះលើកនេះមិនជោគជ័យ តែយើងនឹងព្យាយាមម្ដងទៀត ។

ព្រមជាមួយគ្នានោះ លោក Morris Kahn ដែលជាអ្នករៀបចំផែនការនេះក៏បានលើកឡើងដែរថា ទោះបីយើងមិនអាចសម្រេចបានមែន ក៏ប៉ុន្ដែរយើងបានធ្វើវាអស់ពីលទ្ធភាពហើយ ។

តែវាអាចកើតមានលើកក្រោយទៀត ព្រោះនេះជាលើកទី១ ដែលយើងបរាជ័យមិនប្រាកដថាបោះបង់នោះទេ ដូច្នេះអាចនឹងមានការបង្ហោះយានអវកាសទៅលើភពព្រះចន្ទជាលើកទី២ក៏ថាបានដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES