បើអ្នក រកចំណូលបានគួរសម យកលុយទៅទិញមាសទុកជាការល្អដែរទេ?

តាមធម្មតាសម្រាប់អ្នកដែលមានលុយគួរសមតែងតែមានទម្លាប់ទុកលុយសម្រាប់យកទៅទិញសម្ភារៈណាដែលមានតម្លៃយកមកទុក ដោយគិតថាសម្ភារៈទាំងអស់នោះអាចយកទៅលក់បាននៅពេលណាមួយមានការចាំបាច់យកទៅលក់ដើម្បីទុកប្រើប្រាស់ពេលមានហានិភ័យណាមួយកើតមានឡើង។ ជាពិសេសនោះសម្រាប់អ្នកដែលមានលុយសមល្មមតែងតែចង់ទិញមាសទុកសម្រាប់យកមកលំអខ្លួនឱ្យឃើញថាមានភាពថ្លៃថ្នូរ ថែមទាំងចូលចិត្តទិញទុកសម្រាប់ជាវត្ថុដែលមានតម្លៃដាក់ទុកក្នុងផ្ទះថែមទៀតផង។ ថាតើ សម្រាប់អ្នកមានលុយគួរសមយកលុយទិញមាសទុកជាការល្អដែរទេ?

ជុំវិញរឿងនេះផងដែរ លោក ទឿយ ហុង ដែលជាអ្នកនិពន្ធផ្នែកហិរញ្ញវត្ថុប្រចាំBusiness Cambodiaបានលើបង្ហាញថា ផលវិជ្ជមាននិងអវិជ្ជមាន សម្រាប់អ្នកដែលមានលុយគួរសមយកទៅទិញមាសទុកជាការល្អដែរឬទេ?  លោកក៏បានលើកបង្ហាញប្រាប់ថា ជាទូទៅសម្រាប់ប្រជាជនមួយចំនួនតែងតែមានទម្លាប់ក្នុងការទិញមាសទុកសម្រាប់យកមកតុបតែងនិងលំអខ្លួនឱ្យមានភាពថ្លៃថ្នូរនៅក្នុងសង្គម។ លើសពីទៀតនោះសម្រាប់ប្រជាជនមួយចំនួនផ្សែងៗទៀតមានលុយគួរសមដែល តែមិនដឹងយកទៅប្រកបមុខរបរអ្វីឱ្យកើតមានប្រភពចំណូលកើតឡើងជាបន្តបន្ទាប់នោះទេ មានតែទិញមាសទុកសម្រាប់យកតម្កល់ទុកនៅក្នុងទូដែក សន្សំជាមួយនិងកូនជ្រូកឱ្យបានច្រើននិងទុកយកមកលំអខ្លួនតែប៉ុណ្ណោះដោយពួកគាត់មិនបានគិតថាការទិញមាសទុកមិនបានជួយសេដ្ឋកិច្ចគ្រួសារឱ្យមានភាពរីកចម្រើននោះទេ។ ម៉្យាវិញទៀតសម្រាប់អ្នកដែលមានលុយគួរសមភាគច្រើនមិនសូវមានគំនិតច្បាស់លាស់ក្នុងការប្រកបទៅនិងមុខរបរអ្វីដែលសាកសមទៅភាពឆ្នៃប្រឌិតរបស់ខ្លួននោះទេ។

យោងតាមមនុស្សមួយចំនួននាពេលបច្ចុប្បន្ននេះឃើញថា មានការពេញនិយមជាមួយនិងការទិញមាសយកមកទុកដោយមិនអាចជួយឱ្យជីវភាពគ្រួសាររីកចម្រើនបានឡើយ។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលមានលុយច្រើនគួរសមមិនគួរយកលុយទៅទិញមាសទុកនោះទេ ដោយសារតែមាសគឺជារបស់ដែលមិនកើតជាប្រភពចំណូលផ្តល់ឱ្យយើងនោះទេ លើសពីនេះតម្លៃមាសជួនកាលធ្លាក់ចុះ ទៅតាមហាងឆេងដែលនាំឱ្យមានការធ្លាក់ចុះតម្លៃថែមទៀតផង។ ប៉ុន្តែសម្រាប់អ្នកដែលមានលុយច្រើនគួរតែទុកសម្រាប់យកទៅធ្វើជាអាជីវមក្មផ្សែងៗ ដែលជួយបង្កើតប្រភពចំណូលបានកាន់តែច្រើន ឬក៏យកទៅដាក់កុងធនាគារក៏ជាប្រភពចំណូលបង្ករបង្កើតចំណូលបានកាន់តែច្រើនដោយទទួួលបានការប្រាស់ខ្ពស់ក្នុងការដាក់សន្សំជាមួយនិងធនាគារផងដែរ។

ជាការពិតណាស់សម្រាប់អ្នកដែលមានលុយគួរសមហើយអាចយកទៅវិនិយោឬក៏ប្រកបទៅលើមុខរបរណាមួយដែលជួយជម្រុញឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែមានភាពល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាពនៅក្នុងគ្រួសារថែមទៀតផង។​លើសពីនេះទៀតនោះអាចយកទៅដាក់កុងធនាគារដើម្បីជួយសម្រួលទៅវិស័យកម្ចីប្រាក់ទៅដល់អ្នកដ៏ទៃដែលមានកង្វះខាតថែមទៀត  ហើយម្យា៉ងវិញទៀត យើងអាចទទួលបានការប្រាក់ពីការដាក់សន្សំរួមទាំងមានសុវត្ថិភាពក្នុងការទុកដាក់ប្រាក់ឱ្យបានល្អថែមទផៀតផង។

គួរបញ្ចាក់ផងដែរថា សម្រាប់អ្នកដែលមានលុយគួរសមមិនគួរយកលុយទៅទិញមាសទុកនោះទេ ព្រោះវាមិនអាចជួយឱ្យសេដ្ឋកិច្ចគ្រួសារមានភាពល្អប្រសើរនោះ។ លើសពីនេះយើងគួរតែយកលុយវិនិយោគឬក៏យកទៅប្រកបទៅលើអាជីវកម្មផ្សែងៗដែលផ្តល់ជាប្រភពចំណូលមកកាន់គ្រួសារដើម្បីធ្វើឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែមានភាពជោគជ័យនិងកាន់តែមានលុយកើតមានជាលំដាប់គួរឱ្យកត់សម្គាល់ជាងការទិញមាសទុកផងដែរ។

អត្ថបទដោយ៖តែម សុគន្ធា(Facebook: Kun Thea Tem)

 

 

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES