ប្រជាជនចិនសប្បាយទិញ iPhone 11 ថោកៗ ខណៈតម្លៃនៅស្រុកខ្មែរលោតដល់ជាង ២០០០ ដុល្លារ

ឆ្នាំនេះ Apple ហាក់ដូចជាដណ្តើមទីផ្សាររបស់ខ្លួនយកមកវិញ ដោយទម្លាក់តម្លៃ iPhone 11 ទាបជាងម៉ូឌែលចាស់ៗ ជាលទ្ធផលការកុម្ម៉ង់ទុកមុននៅលើវេបសាយ Tmall បានកើនឡើងស្ទើរមិនគួរឲ្យជឿ ។

ទោះបីជាមានការរិះគន់លើកាមេរ៉ាបីគ្រាប់ និង iPhone ដែលប្រើ 5G មិនបានក៏ដោយ យ៉ាងណា iPhone 11 តម្លៃ ៦៩៩ ដុល្លារ បានទាក់ទាញអ្នកកុម្ម៉ង់ទុកមុននៅចិនលើសឆ្នាំមុន ៣៣៥% ធៀបជាមួយ iPhone XR ដែលចេញកាលពីឆ្នាំចាស់ ។

ជាមួយគ្នានេះ iPhone ទាំងបីម៉ូឌែលដែល Apple ទើបតែបញ្ចេញនេះ អាចនឹងហោះមកដល់ស្រុកខ្មែរនៅថ្ងៃទី ២០ ខាងមុខនេះ ប៉ុន្តែតម្លៃហាក់ដូចជាថ្លៃជាងនៅចិននិងអាមេរិកឆ្ងាយណាស់ ។ ខាងក្រោមនេះជាតម្លៃផ្លូវការដែលចេញដោយហាងលក់ទូរស័ព្ទ Jet Black Store ។

តម្លៃ iPhone 11

iPone 11 ទំហំ ៦៤G តម្លៃ ៩១៥ដុល្លារ

iPhone 11 ទំហំ ១២៨G តម្លៃ ៩៨៥ដុល្លារ 

iPhone 11 ទំហំ ២៥៦G តម្លៃ ១០៨៥ដុល្លារ 

តម្លៃ iPhone 11 Pro

iPhone 11 Pro ទំហំ ៦៤G តម្លៃ ១៣៤៥ដុល្លារ 

iPhone 11 Pro ទំហំ ២៥៦G តម្លៃ ១៥២៥ដុល្លារ 

iPhone 11 Pro ទំហំ ៥១២G តម្លៃ ១៧២៥ដុល្លារ 

តម្លៃ iPhone 11 Pro Max 

iPhone 11 Pro Max ទំហំ ៦៤G តម្លៃ ១៥១៥ដុល្លារ 

iPhone 11 Pro Max ទំហំ ២៥៦G តម្លៃ ១៦៨៥ដុល្លារ 

iPhone 11 Pro Max ទំហំ ៥១២G តម្លៃ ១៨៩៥ដុល្លារ

នៅឯទីផ្សារចិន អ្នកវិភាគ Apple លោក Ming-Chi Kuo បានទស្សន៍ទាយថា iPhone ដែលលក់ចិនឆ្នាំនេះនឹងកើនឡើងពីឆ្នាំចាស់ ៦៥-៧០ លានគ្រឿង ដល់ ៧០-៧៥ លានគ្រឿងក្នុងឆ្នាំនេះ ដោយសារតែបច្ចុប្បន្ននេះ iPhone 11 មានតម្លៃធូរថ្លៃជាង iPhone XR ដល់ទៅជាង ១៤០ ដុល្លារឯណោះ ធ្វើឲ្យអ្នកគាំទ្រ iPhone ដែលមិនសូវមានលទ្ធភាពអាចទិញវាយកមកប្រើបាន ។

ទាក់ទងនឹងបញ្ហាតម្លៃនេះ ជាទូទៅនៅចិននិងអាមេរិក តម្លៃ iPhone ដែលចេញដោយ Apple ប៉ុណ្ណា គេនឹងលក់នៅតាម Apple Store និងវេបសាយផ្សេងៗ ប៉ុណ្ណោះវិញ ប៉ុន្តែតម្លៃដែលចេញនៅស្រុកខ្មែរខាងលើនេះគ្រាន់តែជាតម្លៃនៅហាងមួយប៉ុណ្ណោះ ចំណែកហាងឆេង iPhone នៅហាងផ្សេងៗអាចនឹងខុសគ្នាតិចតួច ថោកថ្លៃទៅតាមតម្រូវការទីផ្សារ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា​

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES