អ្នកប្រើ iPhone អស់ថ្មចំពេលត្រូវការបន្ទាន់ចង់ប្រើបន្ដដឹងក្បាច់នេះស៊ីផុយលែងបញ្ហា

គិតត្រឹម iPhone 7 Plus សម្រាប់ចូលចិត្តការថតរូប ឬ ប្រើប្រាស់បន្ទាន់ តែស្មាតហ្វូនរបស់អ្នកអស់ថ្មមិនដឹងថាទៅសាកនៅទីណា ឬ គ្មានឧបករណ៍សាកថ្មទៀតនោះ អាចប្រើប្រាស់វិធីនេះបាន ធានាជួយអ្នកបានប្រើប្រាស់ស្រាលៗយ៉ាងហោចណាស់ ១៥ នាទីបន្ដទៀតបាន ។

ថ្មីៗក្រុមហ៊ុន Apple ទើបតែធ្វើអាប់ដេតនៅ iOS ជំនាន់ចុងក្រោយរបស់ខ្លួន ដែលអាចអាប់ដេតចាប់ពីស្មាតហ្វូន iPhone 7 Plus ឡើង ព្រោះថាវានៅទាន់ជំនាន់ តែសម្រាប់ម៉ូឌែលក្រោមៗនេះ គឺមិនអាចអាប់ដេតបាននោះទេ ។

ដែល iOS ថ្មីនេះគឺឡើងទៅដល់ 13.1.2 ជំនាន់ចុងក្រោយ ដែលមានបំពាក់កម្មវិធី Dark Mode (ផ្ទាំងអេក្រង់ខ្មៅ) មកស្រាប់តែម្ដង ដែលផ្ដល់អត្ថប្រយោជន៍ដល់យើងច្រើនគួរសម ពេលប្រើប្រាស់អេក្រង់មានផ្ទាំង ខ្មៅ មិនសូវចាំងពន្លឺដល់ប៉ះពាល់ដល់ភ្នែក ជាពិសេសគឺសន្សំសំចៃថ្មតែម្ដង ។

ជាពិសេស Dark Mode គឺជួយសន្សំថ្មរបស់អ្នកបានច្រើន ដោយព្យាយាមកាត់បន្ថយពន្លឺ និងកម្មវិធីណាដែលផ្ទាំងអេក្រង់ប្រើប្រាស់ថ្មច្រើននោះ ដូចជា YouTube , Telegram , Google Map, Internet ជាដើម ព្រោះសុទ្ធតែកម្មវិធីដែលស៊ីថ្មច្រើន ។

សម្រាប់ការកំណត់ Settings> Display & Brightness> Click (Dark) ជាការស្រេច ដើម្បីបន្ដការប្រើប្រាស់របស់អ្នកទៀត ហើយបើចង់សន្សំថ្មបានច្រើន គួរតែប្រើប្រាស់ Dark Mode ទៅ ណាមួយជួយការពន្លឺភ្លឺជះលើភ្នែករបស់អ្នកផងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES