មកដឹងចំណុចពីសេស iPhone 11 ចេញយប់មិញ កាម៉េរា៣គ្រាប់តម្រៀបមុំចង្ក្រានថ្លៃរហូតខ្ទង់ពាន់ដុល្លារ

កាលពីយប់មិញនេះ Apple ដែលគ្រប់គ្នា​ស្គាល់ថា​ជាក្រុមហ៊ុនបង្កើត​ទូរស័ព្ទ iPhone នោះបានប្រកាស​ចេញ iPhone ស៊េរីថ្មីរបស់ខ្លួន​បន្ទសេរ៊ីពី iPhone X ដោយ Apple បានដាក់ឈ្មោះថា iPhone 11។

សម្រាប់ iPhone 11 នេះត្រូវបាន​ចែកចេញជាបីម៉ូដែលផ្សេងគ្នា ដោយមានដូចជជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max។

ជាដំបូង​សម្រាប់រូបរាង​របស់ iPhone ទាំង​៣គ្រឿង​ថ្មីនេះមានលក្ខណៈមិនសូវខុស​ពី iPhone X, XR ឬ XS ប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលលេចធ្លោខ្លាំង​នោះ គឺ​កាម៉េរាខាង​ក្រោយរបស់វា ដោយនៅលើ iPhone 11 Pro និង iPhone 11 Pro Max មានកាមេរ៉ា​ក្រោយ​រហូតដល់ទៅ ៣គ្រាប់តម្រៀប​ជា​មុំចង្ក្រាន​ស្ថិតនៅផ្នែកខាង​លើឈៀង​ខាង​ឆ្វេង។

រីឯនៅលើ iPhone 11 វិញខ្នង​ខាងក្រោយមានកាមេរ៉ាស្ថិតនៅទីតាំង​ដូចគ្នា គ្រាន់តែ​មានកាមេរ៉ា ១២មេហ្គាភិកហ្សែល ត្រឹមពីរគ្រាប់ប៉ុណ្ណោះ។

បើតាម​បទបង្ហាញរបស់ Apple ​ខ្នងក្រោយរបស់ iPhone ទាំងបីម៉ូដែលថ្មីនេះ មានខ្នងក្រោយក្រាលពីកញ្ចក់មាន ៤ពណ៌ Space Gray ពណ៌ប្រាក់ Midnight Green និង ​ពណ៌មាស។ ចំណែក​ឯ​អេក្រង់ខាង​មុខ​វិញនៅរក្សារ​ក្បាលឆកមកដដែល មិនខុសគ្នាពី iPhone X, XR ឬ XS នោះទេ។

អេក្រង់ក្នុង​ជាប្រភេទអេក្រង់ OLED មិនជាខុសគ្នា​ពី iPhone X, XR ឬ XS នោះទេ។ សម្រាប់ស្នាមឆក​ខាង​លើវិញមានបំពាក់នូវសេនស័រស្កេនមុខដូចមុនដដែលតែ Apple អះអាង​ថា​ល្អជាងមុន ហើយ Apple បាន​បំពាក់នូវកាមេរ៉ា ១២មេហ្គាភិកហ្សែល ធំជាង​ឆ្នាំមុនជិតពាក់កណ្ដាលនៅកាមេរ៉ាមុខ មានន័យថារូបភាពដែលអ្នកប្រើប្រាស់ iPhone 11 យកទៅ Selfie មានកម្រិត​ភាពច្បាស់ស្អាត​ជាងមុន។

ឆ្នាំនេះ Apple ហាក់សង្កត់ធ្ងន់លើកាមេរ៉ា ដោយបាន​ខ្លួនបានធ្វើការបង្ហាញពីភាពច្បាស់ និង​ការ​ថតរូបបានស្អាតនៃកាមេរ៉ារបស់ខ្លួន លើសពីនេះទៅទៀត Apple បានបង្ហាញមុខងារ Nightmode ដែលថតទៅច្បាស់មិនចាញ់ថតពេលថ្ងៃប៉ុន្មាននោះទេ។

iPhone ស៊េរីក្រោយនេះនឹង​បំពាក់នូវ​ឈីបជំនាន់ចុង​ក្រោយបំផុតរបស់ Apple ឈ្មោះថា A13 ហើយខាង​ក្រុមហ៊ុនអះអាង​ថា​នឹង​កាន់ថ្មច្រើនជាង​ស៊េរីមុនរហូតដល់ទៅ ៤ម៉ោងសម្រាប់ iPhone 11 និង​ iPhone 11 Max កាន់ថ្មជាងមុនបានរហូតដល់ទៅ ៥ម៉ោងឯណោះ។

ទាំងនេះជាលក្ខណៈ​ពិសេស​ៗមួយចំនួនដែលលេចធ្លោជាងគេប៉ុណ្ណោះ ឯលក្ខណៈពិសេសផ្សេងទៀត​មិនសូវ​ជាខុស​គ្នា​ពីម៉ូដែលចាស់ប៉ុន្មាននោះទេ។ យ៉ាង​ណាក៏ដោយនៅលើ iPhone ស៊េរីក្រោយនេះគ្មានដំណឹង​អ្វីបន្តិច​សោះឡើយ​ពីបច្ចេកវិទ្យា 5G ដោយទំនង​ជា Apple បំពាក់លើ iPhone ឆ្នាំក្រោយវិញ។

បើនិយាយពីតម្លៃវិញ នៅអាមេរិក Apple ធ្វើការ​លក់ iPhone 11 ម៉ូដែល​ 64GB ចាប់ផ្ដើមពីតម្លៃ ៧៤៩ដុល្លារ iPhone 11 Pro ទំហំ 128GB ចាប់ពីតម្លៃ​៩៩៩ដុល្លារ រីឯ iPhone 11 Max វិញ​រហូតដល់ ១០៩៩ដុល្លារ ហើយសម្រាប់តម្លៃ​ខ្ពស់កប់បំផុតនោះគឺ ១៤៤៩ដុល្លារ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodiaដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958 ។​

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០​ ៧៥៥

Adtag for Mobile Grow:-
Online

RELATED ARTICLES