អាជ្ញាធរចិនមិនគាំទ្រអោយកម្មករ Foxconn ធ្វើការថែមម៉ោង ខណៈដែល Iphone 11 សម្រុកចេញលក់នៅថ្ងៃទី ២០ នេះ

អង្គការឃ្លាំមើលពលកម្មចិន (China Labour Watch) )ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃច័ន្ទដោយរៀបរាប់លំអិតអំពីការំលោភច្បាប់ការងារជាច្រើន នៅឯរោងចក្រ Foxconn ស្ថិតនៅខេត្ដហឺណានភាគកណ្តាលភាគច្រើនទាក់ទងនឹងលក្ខខណ្ឌការងាររបស់កម្មករហាត់ការនៅក្នុងប្រទេសចិន។

យោងតាមរបាយការណ៍កម្មករបណ្តោះអាសន្នមួយ ដែលចេញផ្សាយដោយអង្គការឃ្លាំមើលពលកម្មចិន (China Labour Watch) បានបើង្ហាញថា រោងចក្រ Foxconn បានបំពានច្បាប់កាងារមួយចំនួនដោយមានកម្មករធ្វើការយ៉ាងតិច ១០០ ម៉ោងថែមម៉ោងក្នុងមួយខែ។

ច្បាប់ការងាររបស់ប្រទេសចិនចែងថាកម្មករនិងនិស្សិតហាត់ការ មិនត្រូវធ្វើការលើសពី ១០ ភាគរយនៃកម្លាំងពលកម្មសរុបនោះទេ ម៉ោងធ្វើការលើសម៉ោងប្រចាំខែមិនត្រូវលើសពី ៣៦ ម៉ោងឡើយ ។ អជ្ញាធរចិនបានដាក់បម្រាមទាំងនេះចំពោះរោងចក្រផលិត iPhone នៅក្នុងប្រទេសចិន បន្ទាប់ពីបែកធ្លាយពត៌មានពីការរំលោភសិទ្ធិការងារច្រើននៅក្នុងរោងចក្រផលិត iPhone នៅក្នុងប្រទេសចិន។ 

ប្រជាជននៅលើពិភពលោករួមទាំងកម្ពុជាផងដែរដែលជាហ្វេនរបស់ក្រុមហ៊ុន Apple  កំពុងតែរង់ចាំវត្តមានមកដល់នៃទូស័ព្ទ iPhone 11​ ស៊េរីថ្មីប្រចាំឆ្នាំ ២០១៩នេះ ។ ហើយអ្វីដែលកាន់តែពិសេស និងកក្រើកជាងនេះទៅទៀតនោះគឺឆ្នាំនេះក្រុមហ៊ុន Apple បានសន្យាថានឹងនាំមកនូវអ្វីដែលថ្មី ប្លែកជាងឆ្នាំមុនៗទាំងអស់។ កម្មវិធីប្រកាសបញ្ចេញផលិតផលថ្មី និងស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Apple និងធ្វើឡើងនៅក្នុងអគា Steve Jobs ដែលជាទីតាំងធំក្នុងការរៀបចំកម្មវិធី និងតាំងបង្ហាញផលិតផលថ្មី ព្រមទាំងស្មាតហ្វូនកំពូលជារៀងរាល់ឆ្នាំ ។

គួររំលឹកផងដែរថាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូល iPhone គ្រាងចេញលក់ iPhone 11 ទាំង ៣ ម៉ូដែលនៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីបើកសម្ភាធជាផ្លូវការ ហើយអ្នកជំនាញរំពឹងថាកំណើននៃការលក់នៅតែបន្តកើនឡើង ខណៈដែលតម្លៃ និងសោភ័ណភាពនៅតែមានការប្រកួតប្រជែង ។ 

Adtag for Mobile Grow:-
Online

RELATED ARTICLES