ទម្រង់នៃ ការវិនិយោគឆបោក ដែលពលរដ្ឋខ្មែរត្រូវដឹង កុំឲ្យគេបោកយកលុយទទេៗ

មានប្រជាជនខ្មែរមិនតិចទេ ដែលធ្លាប់ចាញ់បោកគេក្នុងការវិនិយោគហើយអ្នកខ្លះ ត្រូវបានគេឆបោកក្នុងការវិនិយោគអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ។ ដូច្នេះ ដើម្បីជៀសវាត្រូវបានគេឆបោកក្នុងការវិយោគ ពលរដ្ឋខ្មែរ ត្រូវដឹងថាតើ​ ការវិនិយោគបែបឆបោកមានទម្រប់យ៉ាងម៉េច។

ទម្រង់វិនិយោគឆបោក

១. ការប្រមូលលុយពីពលរដ្ឋលើគម្រោងវិនិយោគរួមមួយ គ្មានការអនុញ្ញាតពីគណម្មការមូលបត្រកម្ពុជា 

ប្រសិនបើបុគ្គលិកណាម្នាក់បានដើរផ្សព្វផ្សាយពីគម្រោងវិនិយោគរួមួយ ហើយដើរគៀងគរ ឬប្រមូលលុយពីសាធារណជនសម្រាប់វិនិយោគ ដោយធ្វើការធានាថាអ្នកដាក់ទុនវិនិយោគ នឹងទទួលបានប្រាក់ចំណេញ ១០% ២០% ៥០% ក្នុងមួយខែគឺជាការវិនិយោគបែបបោកប្រាស់។ លោកអ្នកត្រូវដឹងថាលើលោកនេះ គ្មានការវិនិយោគណាមានសុវត្ថិភាព១០០% ហើយធានាប្រាក់ចំណេញដល់អ្នកទាំងអស់គ្នាជារៀងរាល់ខែឡើយ ហើយបើមានគេធានាបែបនេះ គឺជាការវិនិយោគបោកប្រាស់ហើយ។​ ក្រុមហ៊ុនដែលមានសិទ្ធិប្រមូលឬគៀងគរទុនពីសាធារណជនលើគម្រោងវិនិយោគរួម​ អ្វីមួយ ទាន់តែមានអាជ្ញាប័ណ្ណត្រឹមត្រូវពីគណកម្មការមូលបត្រកម្ពុជា​។ 

២. ទម្រង់វិនិយោគ លក្ខណៈពីរ៉ាមីត

មានបុគ្គលមួយចំនួនបានប្រើប្រាស់ ទម្រងរាពីរ៉មីត​ដើម្បីបញ្ចុះបញ្ចូល​ប្រជាពលរដ្ឋមួយចំនួនឲ្យដាក់លុយវិនិយោគជាមួយ។ នៅក្នុងទម្រង់វិនិយោគបែបនេះដែរ នៅពេលដែលអ្នកទៅដាក់ទុនវិនិយោគ គេត្រូវឲ្យអ្នកស្វែងរកអ្នកវិនិយោគថ្មីៗបន្ថែមឲ្យស្ថិតនៅក្រោមដៃឆ្វេងនិងដៃស្ដាំរបស់ ទើបអ្នកអាចទទួលបានប្រាក់ចំណេញ។ ទម្រង់វិនិយោគបែបនេះគឺគេតម្រូវមានអ្នកវិនយោគថ្មីមកជាហូហែរ ដើម្បីមានលំហូសាច់ប្រាក់ ពោលគឺពេលមានអ្នកវិនិយោគថ្មីៗចូលមក គេបង្វិលលុយអ្នកវិនិយោគថ្មីទៅឲ្យអ្នកចាស់ ដើម្បីទទួលបានប្រាក់ចំណេញ។ យ៉ាងណាមិញនៅពេលដែលអស់អ្នកវិនិយោគថ្មីៗចូលមក លំហូរដាច់ប្រាក់ក៏ជាប់គាំងមិនលុយផ្ដល់ឲ្យទៅអ្នកវិនិយោគ ដូច្នេះម្ចាស់បង្កើតគម្រោងវិនិយោគក៏ស្រវ៉ាលុយរត់បាត់ ដែលធ្វើឲ្យខាតលុយទទេៗ ដោយត្រូវបានគេបោកប្រាស់៕

អត្ថបទដោយ៖ ហុង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES