គន្លឹះវិនិយោគខុនដូរលើកដំបូង ពីលុយតិចតួចដោយវៃឆ្លាត

ការចាប់ផ្តើមវិនិយោគអចលន្រព្យ ត្រូវបានគេចាត់ទុក ជាការវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ តែក៏មានហានិភ័យខ្ពស់ផងដែរ ដោយសារតែការវិនិយោគមិនមែន គ្រាន់តែមានលុយហើយបោះទុនវិនិយោគចំណេញនោះទេ ទាមទារឱ្យមានការសិក្សាស្វែងច្រើនអំពីមូលដ្ឋានគ្រឹះនៃការវិនិយោគ។ ថ្ងៃនេះយើងសូមនិយាយអំពីការវិនិយោគខុនដូលើកដំបូង ដែលប្រើប្រាស់ជម្រើសដើមទុនតិច។

ត្រង់ចំណុចនេះលោក Ngeth Dara ភ្នាក់ងារអចលនទ្រព្យជាន់ខ្ពស់ ERA បានថ្លែងថា ដើម្បីវិនិយោគ ឬទិញខុនដូលើកដំបូងដោយប្រើប្រាស់ដើមទុនតិចបាន យើងអាចមាន២ជម្រើស៖ អាចយកវិធីបង់រំលស់ជាមួយធនាគារមានការប្រាក់ទាប ដែលគម្រោងអភិវឌ្ឍន៍ខុនដូខ្លះ តម្រូវឱ្យយើងបង់ប្រាក់កក់តិច រំលស់ច្រើន ឬខ្លះទៀតបង់រំលស់១០០%តែម្តង ធ្វើឱ្យយើងប្រើប្រាស់លុយតិចជាងធម្មតា។ ប្រសិនបើយើងសម្រេចចិត្តបង់រំសល់១០០% គឺយើងប្រើដើមទុនតែ១០០០ ឬ២០០០ដុល្លារ រួចបង់រំលស់យកតែម្តង។

សម្រាប់ជម្រើសទី២ យើងអាច​សហការជាមួយមិត្តភក្ត ចូលហ៊ុនគ្នាដើម្បីធ្វើការបង់រំលស់ វាក៏ជាជម្រើសល្អ សម្រាប់អ្នកវិនិយោគលើដំបូង ដែលយើងមិនសូវប្រើប្រាស់ដើមទុនច្រើនដូចវិនិយោគម្នាក់ឯង។ ជាក់ស្តែងបើតម្លៃខុនដូ៨ម៉ឺន ហើយត្រូវបង់មុន៤ពាន់ដុល្លារ យើងអាចចូលហ៊ុនគ្នាបង់ទៅ មិនសូវចំណាយច្រើន។

ភ្នាក់ងារអចលនទ្រព្យរូបនេះបញ្ជាក់ថា មុនសម្រេចចិត្តវិនិយោគលើគម្រោងខុនដូណាមួយនោះត្រូវតែពិនិត្រ និងស្រាវជ្រាវឱ្យបានច្បាស់ ជាពិសេសជ្រើសរើសទីតាំងមានសក្តានុពលខ្លាំង ប្រវត្ថអ្នកអភិវឌ្ឍន៍មានកេរ្តិ៍ឈ្មោះល្អ គុណភាពសំណង់ និងគម្រោងអភិវឌ្ឍន៍ស្របច្បាប់។

សម្រាប់តម្លៃខុនដូ គម្រោងនីមួយៗប្រែប្រួលតាមការសាងសង់ ទិញមុនពេលសង់ ក្រោយបុកគ្រឹះ និងសង់ឡើងជាន់ទី១ ទី២ទៅតម្លៃខុសៗគ្នាទៅតាមនោះដែរ ដូច្នេះបើយើងជឿជាក់គម្រោងអភិវឌ្ឍន៍ច្បាស់ហើយគួរទិញមុនបុកគ្រឹះដែលគេទើបប្រកាសលក់លើកដំបូង តម្លៃធូរថ្លៃជាងកំពុងសាងសង់ ឬសង់ចប់។

ចំណែកទីផ្សារជួលខុនដូ បើធៀបនឹងអចលនទ្រព្យផ្សេងខុនដូជួលបានថ្លៃ អាចទទួលបានចាប់ពី៥០០ដុល្លារ ទៅជិត២០០០ដុល្លារ អាស្រ័យលើបន្ទប់ និងទីតាំងល្អរបស់ខុនដូ។

សូមបញ្ជាក់សារជាថ្មីថា ដើម្បីវិនិយោគខុនដូរទទួលផលចំណេញ ដំបូងត្រូវគិតលើទីតាំង ព្រោះជាទូទៅខុនដូរដែល្អ ត្រូវតែអភិវឌ្ឍន៍នៅទីតាំងល្អដែរ។ ហើយទីតាំងពិតជាមានសារៈសំខាន់ ដែលយើងត្រូវគិត និងវិភាគឲ្យបានល្អ បើមិនចឹងទេ អាចមានបញ្ហាក្រោយពេលទិញ ហើយរឿងតម្លៃចាំគិតតាមក្រោយ៕

បើលោកអ្នកចង់ប្រឹក្សាយោបល់ ឬវិនិយោគខុនដូអាចទាក់ទងលោកNgeth Dara តាមរយៈលេខទូរស័ព្ទ៖012 283 216/ 093 797 267

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

 

RELATED ARTICLES